អភិបាលរង​ខេត្តកំពង់ស្ពឺ​ឈ្មោះ សរ សុ​ពុ​ត្រា យក​អ្នកសារព័ត៌មាន​ទាំងអស់​ធ្វើជា​សត្រូវ!!

, , Leave a comment

ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពី​មានការ​បែកធ្លាយ​ សារ​ឆ្លើយឆ្លង ​របស់​ថ្នាក់ដឹកនាំ​ខេត្តកំពង់ស្ពឺ​រួចមក​ដែល​គេ​ស្គាល់​ថា​ជា​សំណេរ​របស់លោក ​សរ សុ​ពុ​ត្រា​ ជា​អភិបាលរង​ខេត្តកំពង់ស្ពឺ បាន​ខឹង​ស​ប្បារ​ និង​បាន​យក ​អ្នកសារព័ត៌មាន​ ធ្វើជា​សត្រូវ ដោយសារតែ​កាលពីពេល​កន្លងទៅ​ មាន​ក្រុម​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​សំពៅ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ​ចំនួន១៩គ្រួសារ ​នាំគ្នា​ទៅធ្វើ​ការតវ៉ា​រឿង ​ក្រុម​អាជ្ញាធរ​ ធ្វើការ​ឈួ​ស​ឆាយ ដី​មួយកន្លែង ​ប៉ះពាល់​ដល់​ដី​របស់​ពួកគាត់​ធ្វើការ​ស្នើរ​សុំ​ហើយ​ពេលនោះ​មាន​អ្នកសារព័ត៌មាន​បាន​ចុះទៅ​ថតរូប​ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ ​ស្រាប់តែ​សមត្ថកិច្ច​ បាន​រាយការណ៍​ ទៅ​ថ្នាក់ដឹកនាំ​ខេត្ត​ថា ​អ្នកសារព័ត៌មាន ​ដឹកនាំ​ប្រជាពលរដ្ឋ​ទាំង១៩គ្រួសារ​នោះ​ថា​ ជា​អ្នកដឹកនាំ​ប្រជាពលរដ្ឋ​ទៅវិញ។ ការចោទប្រកាន់​ ខាងលើ​នេះហើយ ​ជាដើម​ហេតុ​ធ្វើអោយ​លោក សរ សុ​ពុ​ត្រា ជា​អភិបាលរង​ខេត្តកំពង់ស្ពឺ​ មិន​សប្បាយចិត្ត​ថែមទាំង​ សរសេរ​ប្រយោគ​មួយ​ឃ្លា ​ក្នុងន័យ​យក​អ្នកសារព័ត៌មាន​ជាស​ត្រូវ​តែម្តង​ ខណៈដែល​បុគ្គល​មួយចំនួន​ ជា​អាជីព​អ្នកសារព័ត៌មាន​ជាច្រើន​ មិនបាន​ដឹង​រឿង​ទាល់តែសោះ សូម​អាន​សំណេរ​ទាំងស្រុង​របស់លោក​ដែល​ប្រើ​តាម​លេខ​ទូរ​សព្ទ័​លេខ 012 841112(ពួក​អានេះ​ ជា​ឈ្លើង​ តាម​ទាម ហើយ​យក​រឿង​ដីធ្លី​ ធ្វើ​អាជីព​របស់​ ពួក​តែម្តង គួរ​ត្រូវយក​ដាក់គុក​ខ្លះ​ ហើយ​កុំអោយ​សិទ្ធិ​អ្នកសារព័ត៌មាន​ របស់​វា​ ហ្នឹង​ហួសហេតុ​ពេក)។ ទង្វើ​របស់ លោក​អភិបាលរង​ខេត្តកំពង់ស្ពឺ​ សរ សុ​ពុ​ត្រា រូបនោះ​ត្រូវបាន​បែកធ្លាយ ​ដល់​អ្នកសារព័ត៌មាន មាន​ការមិន​សប្បាយ​ និង​បាន​ចែកចាយ​សំណេរ​ របស់លោក​អភិបាលរង​ខេត្ត​រូបនោះ​និង​អ្នក​ខ្លះទៀត​លើកឡើងថា​ ស្មានថា​ឡើងមក​ធ្វើជា ​អភិបាលរង​ខេត្ត​នោះ​មិន​ចំណាយលុយ​ឬអី? ហើយ​អ្នក​ខ្លះទៀត​បាន​និយាយថា​ កុំ​គិតថា ខ្លួន ឯង​ល្អ​ឥ​ខ្ចោះ​នោះ​ មិនចេះ​ប្រព្រឹត្ត​អំពើពុករលួយ​នោះ ចាប់ពីពេលនេះ​ទៅ​អ្នកសារព័ត៌មាន​ទាំងអស់​ ប្រហែលជា​សង្កេតមើល​ទង្វើ​រ រ​បស់​លោក​អភិបាលរង​ខេត្ត​រូបនេះ​ជាប្រចាំ​ ហើយ​មើលទៅ។ គេ​មិន​ជឿថា ​លោក​អភិបាលរង​ ខេត្តកំពង់ស្ពឺ​ ឈ្មោះ​សរ សុ​ពុ​ត្រា រូបនេះ​ល្អ​ឥ​ខ្ចោះ​នោះឡើយ ហើយ​ចូលធ្វើ​ការងារ ចេញទៅ​ផ្ទះ​មិន​ទៅរក​កន្លែង សប្បាយៗនោះទេ ប្រ​យ​ត្ន័​ តែ​អ្នកសារព័ត៌មាន​ថតរូប​បាន​ នៅក្នុងបៀរហ្គាឌិន ឬ​ក្នុង​ខារ៉ាអូខេរ​អី​ ជាដើម​នោះ​ច្បាស់​ជា​ភ្លឺភ្នែក​ហើយ! ដោយឡែក​សមត្ថកិច្ច​ និង​មន្ត្រីថ្នាក់ក្រោមៗមួយចំនួន​ បានដឹង​រឿងនេះ​តាមរយះ​ការចែក​ចាយ​នោះ បាន​លើកឡើងថា ធ្វើជា​ថ្នាក់ដឹកនាំ​សូម​អស់់លោក​មាន​សុជីវធម៌ ​និង​គុណធម៌​ខ្លះ​ផង! សូមកុំ​ប្រើ​ពាក្យ អសុរស​ពេក។ ចង់អោយ​គេ​គោរព​យើង​ទាល់តែ​យើង ចេះ​គោរព​គេ​ខ្លះ​ផង។ សូមកុំ​យក​អ្នកសារព័ត៌មាន​ ធ្វើជា​សត្រូវ​អី ទុក​អ្នកសារព័ត៌មាន​ ធ្វើជា​កញ្ចក់ ​ឆ្លុះបញ្ចាំង​ទៅ​ក្រែង​បានល្អ​ខ្លះ ក្រែង​បាន​ខ្លួនឯង​ល្អ​ដែរ!គ្មាន​អ្នកណាម្នាក់​ ល្អ​ឥ​ខ្ចោះ​នោះទេ ត្រឹមតែ​ជា​អភិបាលរង​ខេត្តកំពង់ស្ពឺប៉ុណ្ណោះ​កុំ​គិតថា​ខ្លួនឯង​អស្ចារ្យនិង​ល្អ​ឥត​ខ្ចោះ​នោះ​ក្រែង​ថ្ងៃ​ណាមួយ​ភ្លាត់ស្នៀត​ទៅ ។

បុគ្គល​ណា​ប្រព្រឹត្ត​ខុស ​ធ្វើ​ការងារ​តាមច្បាប់​ទៅ ចាប់​ដាក់គុក​ទៅ ។ សូមកុំ​ប្រមាថ ម៉ាក​ងាយ​ ពួក​នោះ​មិនល្អ​ទេ! ពិបាក​ទទួលយកបាន​ណាស់​ក្នុងនាម​ខ្ញុំ​ជា​អាជីព​ដូចគ្នា!៕

 

Leave a Reply

(*) Required, Your email will not be published