លោក ឡាយអិន អតីតពិធីករទូរទស្សន៍CTN និងបក្ខពួក៣នាក់ ត្រូវសមត្ថកិច្ច វាយខ្នោះ ករណីជួញដូរ គ្រឿងញៀនជាង១គីឡូក្រាម

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ ជនសង្ស័យប្រុសស្រី៤នាក់ (ម្នាក់អតីតពិធីករទូរទស្សន៍ CTN លោកឡាយអិន) ដែលមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅមជ្ឈមណ្ឌលកំសាន្តរ៉ុកត្រូវបានកម្លាំងជំនាញ”ក៦” នៃមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបាននិងដកហូតបានគ្រឿងញៀនប្រភេទ អិចស្តាស៊ី១៥៦២គ្រាប់ និងម្សៅក្រាម ពណ៍សថ្លា សរុបជាង១គីឡូក្រាម និងកាំ ភ្លើងខ្លីមួយដើមរួមនិងវត្ថុតាងមួយចំនួនទៀត ។

លោក ហែម បូរិទ្ធ ឬហៅDJ Lion (ឡាយ អិន) អតីតពិធីករឆ្នើម ប្រចាំស្ថានីយ ទូរទស្សន៍ CTN និងជាដៃគូ នាយទុយ ដែលគ្រប់គ្នា បានស្គាល់ច្បាស់ នៅក្នុងកម្មវិធី ស្រាទំពាំងបាយជូ Rodonal នៅថ្ងៃនេះ បានធ្វើឲ្យមហាជន នឹកស្មានមិនដល់ ក្រោយរូបលោកនិងបក្ខពួក៣នាក់ ទៀតត្រូវ មន្ទីរប្រចាំគ្រឿងញៀន បង្រាប់បាន ពាក់ព័ន្ធបទល្មើស ជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធខុសច្បាប់ទៅវិញ ។

 

យោងតាមប្រភព ពីកម្លាំងជំនាញ”ក៦” នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ទី១-ឈ្មោះហែមបូរិទ្ធភេទប្រុសអាយុ៣៣ឆ្នាំជាពិធីករទូរទស្សន៍(ឌីជេឡាយអិន) ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ទី២-ឈ្មោះ វ៉ា ស្រីណា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ទី៣-ឈ្មោះ អ៊ិន សាខន ភេទប្រុស អាយុ៥១ឆ្នាំ ស្នាក់ផ្ទះជួលលេខ៦A ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (មេក្លោង) ។ ទី៤-ឈ្មោះស៊ិន សំភ័ស្ត ភេទប្រុស អាយុ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិ៤ សង្កាត់បឹងស្រឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ឈ្មោះនេះទើបចេញពីពន្ធនាគារ ពាក់ពន្ធករណីជួញដូរ គ្រឿងញៀន និងត្រូវជាក្មួយនាយករងមន្ទីរគ្រឿងញៀនម្នាក់ ហើយក៏ជាម្ចាស់អាវុធខ្លី១ដើមនោះផង ។

 

ក្នុងការឃាត់ខ្លួន DJ ឡាយ អិន និងបក្ខពួក សរុបគ្នា៤នាក់ (ស្រី១នាក់) ត្រូវបានសមត្ថកិច្ច ដកហូតបាន ​១-ថ្នាំ​មេតំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់៣៧៤.៣៩​ក្រាម ២-​សារធាតុ​ញៀន ​ប្រភេទ​អ៊ិ​ច​ស្តា​ស៊ី ​ចំនួន​១៥៦២គ្រាប់ ស្មើ​ទម្ងន់ និង​៦០៩.៣៣ក្រាម (​សរុប​ជាង​១​គីឡូក្រាម​) ៣-​អាវុធ​ខ្លី​១​ដើម (​ឡុ​ក​) ៤-​ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ធំ ​១គ្រឿង និង​តូច២​គ្រឿង ។

 

គួររំលឹកថា អតីតពិធីកររូបនេះ ធ្លាប់ត្រូវបាន មហាជនអាណិតអាសូរ ចំពោះរឿងរ៉ាវ ដ៏ហួសចិត្ត ដែលបានធ្វើឲ្យអតីតពិធីកររូបនេះ ខូចចិត្ត ព្រោះស្នេហាបែកបាក់ រួមរស់ជាមួយប្រពន្ធ បាន៥ឆ្នាំ និង​មានកូនបីនាក់ តែប្រពន្ធបាន វេចបង្វិចចុះចេញពីផ្ទះទៅរស់នៅជាមួយបងថ្លៃ ដែលជាប្តីដើម បងស្រីបង្កើត របស់ខ្លួនទៅវិញ៕

 

Leave a Reply

(*) Required, Your email will not be published