មួយដៃអនុស្សាវរីយ៍!មេព្រៃមួយរូប បែកកញ្ចប់មាត់ ដោយរងនូវកណ្តាប់ដៃនគរបាល ខណៈថ្លើមធំហ៊ានដេញចាប់ឡានដឹកឈើក្រញូង លោកស្នងការរងនគរបាលខេត្តត្បូងឃ្មុំ (វីដេអូ)

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍ប្រាប់ថា មន្ត្រីរដ្ឋបាលខេត្តព្រៃឈើខេត្តត្បូងឃ្មុំ មួយរូបរងនូវកណ្តាប់ដៃមន្ត្រីនគរបាលខេត្ត បណ្តាលឲ្យបែកមាត់ កាល ពីវេលាម៉ោង១០ យប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ ផ្លូវជាតិលេខ៧ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ខណៈចុះបំពេញការងារ ក៏ពើបប្រទះឃើញឡានដឹកឈើ ហើយសូមគោលការណ៍ ពីមេបង្ក្រាបក្នុងបទល្មើស ដឹកជញ្ជូនឈើ​ ជា បទល្មើសជាក់ស្តែងដេញចាប់ ក៏ចំឡានឈើ របស់លោក ជួប ភិរុណ ហៅលាប ស្នងការរង នគរបាលខេត្តត្បូងឃ្មុំ ដែលល្បីជាមេឈ្មួញជួញឈើដ៍ធំ ប្រចាំខេត្តត្បូងឃ្មុំ ដែលគ្មានអ្នណាហ៊ានប៉ះពាល់ ដែលមានទីលំនៅ ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំក៏កើតជាហឹង្សាដោយសារមន្ត្រីនគរបាលត្រូវជាកូនចៅលោក ជួប ភិរុណ ហៅលាប ឈ្មោះ យ៉ា សុផល តួនាទីនាយរងប៉ុស្តិ៍ស្អំ នៃវរសេនាតូចការពារ ព្រំដែនគោកលេខ៦១៥ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានរារាំងប្រតិបត្តិការរហូតមានការជេរប្រមាថ មកលើកម្លាំងសមត្ថកិច្ចទៀតផង និងបានយក ដៃទៅវាយមន្រ្តីម្នាក់ ដែលបានយកទូរស័ព្ទថតពីសកម្មភាពទាំងនេះ។

 

សេចក្តីរាយការណ៍ប្រាប់បន្តថា ករណីនេះ ផ្អើលអស់មហាជន ធ្វើដំណើរតាមផ្លូវ និងអាជ្ញាធរសមត្ថកិច្ច ឈានដល់មាន ការចុះមកជួយ អន្តរាគមន៍ ដោយកម្លាំងកងរាជអាវុធហត្ថខេត្ត ប្រមាណជិត១០នាក់ មកបង្ក្រាបបទល្មើសដឹក ឈើនេះតាមការស្នើសុំ សហការពីខាងរដ្ឋបាលព្រៃឈើ ដើម្បីអូសស្ទួចឡានដឹក បទល្មើសឈើប្រគល់ឲ្យខាងរដ្ឋបាលព្រៃឈើអនុវត្តតាមនីតិវិធី ។

ករណីខាងលើ មិនអាចទទួលការបញ្ជាក់ ពីលោក ជួប ភិរុណ ហៅលាប ស្នងការរង នគរបាលខេត្តត្បូងឃ្មុំ បាននៅឡើយទេ៕

សារព័ត៌មានសែនសុខ _ ល្បីកក្រើក! ប៉ូលីសខេត្តត្បូងឃ្មុំ កាងឡានដឹកឈើក្រញូង សម្លុត ជេរប្រមាថ និងវ៉ៃមកលើកម្លាំងសមត្ថកិច្ចចុះបង្ក្រាបឡានដឹកឈើក្រញូងខុសច្បាប់

Gepostet von សែនសុខ កំពង់ចាម am Sonntag, 16. Dezember 2018

 

 

Leave a Reply

(*) Required, Your email will not be published