បែកធ្លាយហើយ! អ្នកនាង គង់ សុត្រាវី ថៅកែម្ចាស់សំអាងការ «ម្កុដមាសខ្មែរ» មានស្នេហារ៍ត្រីកោណ

, , Leave a comment

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល បន្ទាប់​ពី​បែកធ្លាយ​សារ​អនាមិក​មួយ ទម្លាយ​ថា អ្នកស្រី គង់ សុ​ត្រា​វី ដែល​ត្រូវ​គេ​ស្គាល់​ថា ជាតា​រា​ហ្វេ​ស​ប៊ុ​ក​ល្បីល្បាញ និង​ជា​ម្ចាស់​មុខ​ជំនួញ​ធំ​២​កន្លែង នៅ​ម្ដុំ​ស្ដុ​ប​ទួល​គោក គឺ​ហាង​ម្កុដ​មាស​ខ្មែរ​សម្អាងការ និងមជ្ឈមណ្ឌលថែរក្សាសម្ផស្សឌីសែល នៅម្ដុំស្ដុបទួលគោក ដែល ភាគច្រើន គឺមានទំនាក់ទំនងជាមួយតារាល្បីៗ។អ្វីដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ភ្ញាក់ផ្អើល គឺក្រោយពីនាង បានលេចធ្លាយចេញរឿងរ៉ាវស្នេហាត្រីកោណ និងបញ្ចេញរូបបថតលើគ្រែ ជាមួយបុរសម្នាក់ ដែលត្រូវគេស្គាល់ថា ជាអតីតឧកញ៉ា ល្បីឈ្មោះ ដែលមានប្រពន្ធកូន ស្របច្បាប់រួចទៅហើយ។ បានក្លាយជាប្រធានបទ ដែលមានការចាប់អារម្មណ៍ យ៉ាងខ្លាំង ក្រោយពីរូបភាព និងទិន្នន័យអាស្រូវមួយចំនួន ត្រូវបានទម្លាយចេញ ។

 

រូបថតលើគ្រែរវាងអ្នកនាងនិងបុរសម្នាក់ដែលត្រូវគេស្គាល់ថា ជាអតីតឧកញ៉ា ល្បីឈ្មោះ មានប្រពន្ធកូនស្របច្បាប់ ទៅហើយ បានក្លាយ ជាការចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពីរូបភាពបានទម្លាយចេញ។មូលហេតុនេះកើតចេញពីអតីត អ្នកជិតស្និទ្ធិ របស់អ្នកនាង ក្រោយពី ទំនាក់ទំនង ឈានដល់ការ បាក់បែក។ បុរសដែលអ្នកស្រីកៀកកើយ លើគ្រែ យ៉ាងផ្អែមល្ហែមនោះ គឺជាឯកឧត្តម និងជាអ្នកឧកញ៉ាល្បីឈ្មោះ ដែលមានគេស្គាល់ច្រើនផងដែរ។ រូបថតលើគ្រែរវាងអ្នកស្រី និងបុរសទ្រព្យស្ដុក ល្បីឈ្មោះនោះ ត្រូវបានគេបញ្ជូនចែកចាយ អមជាមួយនឹងរូបភាពឯកសារជាច្រើនសន្លឹកបង្ហាញថាអ្នកស្រី មានទំនាក់ទំនង លើសពីមុខជំនួញ និងអ្នករាប់អានជាមួយបុរស ដែលមានភរិយាស្របច្បាប់ហើយនោះ។

 

ប្រភពដែលទម្លាយរឿងរ៉ាវហើយប្រកាសថា នឹងបកស្បែក អោយកាន់តែខ្លាំង បើ តារាហ្វេសប៊ុក អ្នកនាង គង់ សុត្រាវី តបតនិយាយថា «វាមានដោយសារ យកប្ដីគេទេ ហើយក្រោយ ការបញ្ចេញរូបថត វាមួយប្ដីគេនេះ បើវាខ្លាំង ខ្ញុំនឹងបង្ហាញមុខប្ដីគេ ជាសាធារណៈ ហើយទុកអោយភរិយាគេដឹងគេប្ដឹងវាអោយបះ សក់តែម្ដង ព្រោះតាំងពីវាបានអាប៉ិ នឹងក្រោយ វាដើរអួតគេថា វាក៏ជាប្រពន្ធដែរ ហើយតាមដឹងវាបានពីអាប៉ិនឹងបែបដល់លាន(ដុល្លារ)ផង ព្រោះអាប៉ិនឹងសេដ្ឋីកំពូលចាយលុយ!»។ 

កាលពីមុន តារាហ្វេសប៊ុក អ្នកនាង គង់ សុត្រាវី គ្រាន់តែជា ម្ចាស់សម្អាងការ គង់ សុត្រាវី នៅខេត្តសៀមរាបប៉ុណ្ណោះ ប៉ុន្តែក្រោយមក ដោយសារតែរូបសម្រស់ផូរផង់ ក៏ទាក់ទងស្នេហាជាមួយកូនប្រសារ របស់ម្ចាស់ហាងពេជ្រធំមួយនៅភ្នំពេញ បណ្ដាលអោយប្ដីប្រពន្ធមួយគូនេះ ឈានដល់ការបែកបាក់។

យ៉ាងណាមិញ អ្នកនាង ទើបតែបាន ហ៊ឺហារឡូយឆាយ ក្រោយពីបានទាក់ទង ចងសម្ព័ន្ធ ជាមួយបុរសជាអតីតឧកញ៉ា និងជាឧកញ៉ាសព្វថ្ងៃនេះប៉ុណ្ណោះ ទើបក្លាយជាអ្នកមានបាន ដោយបានទាំងបើកហាងម្កុដមាសខ្មែរសម្អាងការ និងមជ្ឈមណ្ឌល ថែរក្សាសម្ផស្សឌីសែល ទ្រង់ទ្រាយធំនៅម្ដុំទួលគោក អស់ដើមខ្ទង់ លានដុល្លារ។

 

ប្រភពនោះថា ភរិយាស្របច្បាប់ នៅមិនទាន់ដឹង ពីទំនាក់ទំនងនេះ ឬមួយយ៉ាងណានោះទេ ប៉ុន្តែបើអ្នកនាងគង់ សុត្រាវី ប្រតិកម្ម នឹងបញ្ចេញឯកសារពាក់ព័ន្ធបុរសនោះអោយកាន់តែខ្លាំង ដើម្បីបកស្បែកអោយច្បាស់ជាងនេះ។

 

ការទម្លាយដ៏រសើបនេះ តារាហ្វេសប៊ុក អ្នកនាង គង់ សុត្រាវី មិនទាន់សុំការបញ្ជាក់នៅឡើយទេ ប៉ុន្តែយោង តាមរូបថតលើគ្រែ ដែលអ្នកនាង និងអតីតឧកញ៉ាល្បីឈ្មោះម្នាក់ ដែលត្រូវបានគេទម្លាយ គឺទំនងពិបាកឱ្យអ្នកនាងលាងជម្រះពីការចោទប្រកាន់ដោយសារតែបុរសសំបូរទ្រព្យនោះត្រូវគេស្គាល់ថា មាន ភរិយា និងកូនស្របច្បាប់យ៉ាងចំហរទៅហើយ។ យ៉ាងណាមិញ យើងនឹងរងចាំទទួលការបកស្រាយរបស់អ្នកនាង ជុំវិញការទម្លាយដ៏រសើបនេះ ដើម្បីឱ្យដឹងច្បាស់ថា អ្វីដែលបានទម្លាយចេញមានការពិតកម្រិតណា?

    

 

Leave a Reply

(*) Required, Your email will not be published