មេឈ្មួញឈ្មោះ ស្រីកាច្រឹប ប្តីឈ្មោះ ផុន មេប៉ុស្តិ៍ច្រកខ្លាធំ ចាប់ផ្តើមដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅលក់នៅស្រុកយួន កំពុងល្បីឈ្មោះ ពេញសង្គមហ្វេសប៊ូក

, , Leave a comment

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា ការកាប់បំផ្លាញព្រៃឈើ នៅ ដែនជម្រកសត្វព្រៃលំផាត់ ពេលនេះ បានចាប់ផ្តើមកក្រើកឡើងវិញម្តងទៀតហើយគឺមេឈ្មួញ វ៉ាន់ ច​ន្នី (ហៅ ចែ​ច្រឹប) ​គាត់​គឺជា​ប្រពន្ធ​ របស់​លោក មិន ផុន ជា​មេ​ប៉ុស្ដិ៍​ច្រករបៀង ​ខ្លាធំ ​​មាន​អំណាច​ធំ​ជាង​ប្តី​ ​រក​ស៊ី​បទល្មើស​ឈើ​ផង ​ឲ្យ​ប្តី​ចេញមុខ​ការពារ​ផង។ បានជួលកម្មករពីប្រទេសវៀតណាម ប្រមាណជាង ១០០នាក់ ដែលប្រដាប់ដោយរណាយន្តដែលមានសម្លេងស្ងាត់រួមទាំងគោយន្តសម្រាប់ ដឹកឈើចេញជាច្រើនគ្រឿងទៀត គឺស្ថិតនៅ ឃុំសមុទ្រសេដាលើ និងសមុទ្រសេដាក្រោមជាពិសេសក្រុមឈ្មួញ បានរៀបចំ ឃ្លាំងសម្រាប់ស្តុកឈើ ដែលពួកគេបានកាប់លាក់ទុកនៅទីនោះដើម្បីដឹកបន្តទៅប្រទេសវៀតណាម។

 

ប្រភពបានអោយដឹងថា មេឈ្មួញជួញឈើខុសច្បាប់ ឈ្មោះ ច្រឹប ប្តីឈ្មោះផុន មេប៉ុស្តិខ្លាធំ នៅតែឈលំដាប់ជួរមុខ ក្នុងការកាប់បំផ្លាញព្រៃកំពុងតែដាក់មេការជាជនជាតិវៀតណាម សម្រាប់មើលការខុសត្រូវ និងដឹកឈើ ទៅកាន់ប្រទេសវៀតណាម ដែលមានឈ្មោះ ឡែប និងទុង បានដាក់គ្រឿងចក្រនិងកម្មករ មានទាំងខ្មែរ និងវៀតណាមពេញព្រៃ សហគមន៍ ក្នុងស្រុកលំផាត់ បន្តដល់ស្រុកអូយ៉ាដាវ ខេត្តរតនៈគីរី កាប់បំផ្លាញព្រៃឈើ យ៉ាងអនាធិបតេយ្យ ដោយគ្មានការហាមឃាត់ ពីសំណាក់សមត្ថកិច្ច រួមទាំងអាជ្ញាធរ ណាមួយនោះឡើយ ។

 

ហើយគេមិនច្បាស់ទេថា តើក្រុមឈ្មួញទាំងនោះកំពុងក្លាយជាគ្រាប់ពេជ្រ ដ៏មានតម្លៃ សម្រាប់មន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ និងលោក អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ឬយ៉ាងណានោះឡើយ ព្រោះសូម្បី តែសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ក៏មិនដែលហ៊ានក្អក ពីសកម្មភាពរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់មេឈ្មួញទាំងនេះដែរ។

 

ឯកឧត្តម ​ថង​ សាវុន អភិបាលខេត្តរតនគិរី ​​​ក្នុងនាម​ជា​ គណៈបញ្ជាការ​ឯកភាព​ខេត្ត ​ក៏ដូចជា​ប្រធាន​អង្គភាព​ លោក​មេ​ប៉ុស្តិ៍​ខ្លាធំ ​​មេត្តា​ពិនិត្យ​ពិចារណា​ផង​បើ​គាត់​ជា​មេ​សមត្ថកិច្ច​ហើយ​បើក​ច្រក​អោយ​ភរិយា​​ការពារ​មុខ របរ​ល្មើសច្បាប់​ កាប់​បំផ្លាញ​ឈើ​យ៉ាងនេះ ​អាច​ប្រឈម​ និង​ផ្លូវច្បាប់​ក្នុង​កម្រិត​ណា​..?

 

 

Leave a Reply

(*) Required, Your email will not be published