រថយន្ត២គ្រឿង បុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួស៥នាក់ នៅខេត្តមណ្ឌលគិរី

, , Leave a comment

ខេត្តមណ្ឌលគិរី៖ កាលវេលាម៉ោង១១ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៨ក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តម៉ាក វ៉េអង បុកយ៉ាងពេញទំហឹង ជាមួយរថយន្តស្តារិច បណ្តាលអោយ មានមនុស្សម្នាក់ស្លាប់នៅនឹងកន្លែង ខណៈ មនុស្សប្រុស-ស្រីចំនួន៥នាក់ទៀតរងរបួសធ្ងន់-ស្រាល បញ្ជូនសង្រ្គោះបន្ទាន់ នៅពេទ្យបង្អែកខេត្តមណ្ឌលគិរី។

 

មន្ត្រីនគរបាលខេត្តមណ្ឌលគិរី បានប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្កឡើងដោយរថយន្តម៉ាក វ៉េអង ដឹកជីអាចម៍គោ និងរថយន្តម៉ាក ស្តារិចដឹកទំនិញ បើកបរបញ្រ្ចាសទិសគ្នាត្រង់ផ្លូវបត់បែន ក្បែរចំណុចអូរទេ។ អ្នកបើកបរទាំងសងខាង មិនប្រុងប្រយ័ត្ន ក៏បុកគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់មនុស្សប្រុសម្នាក់ និងរបួសធ្ងន់-ស្រាល ចំនួន៥នាក់ ក្នុងនោះ មានស្រីម្នាក់។

 

ក្រោយកើតហេតុ ជនរងគ្រោះ បញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ ដោយឡែករថយន្តទាំងពីរ អូសមករក្សាទុកនៅកន្លែងសមត្ថកិច្ច ដើម្បីដោះស្រាយតាម និតិវិធីច្បាប់៕

 

 

Leave a Reply

(*) Required, Your email will not be published