សេចក្តីបំភ្លឺ ឈ្មោះ ជិន គឹមអន ម្ចាស់ដេប៉ូឈើ នៅខេត្តកំពង់ធំ មិនពាក់ពន្ឋបទល្មើសព្រៃឈើ សកម្មភាព បំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃឡង់ និងព្រៃព្រះរកា ខេត្តព្រះវិហារ

, , Leave a comment

ខេត្តកំពង់ធំ ៖ ក្រោយពី គេហទំព័រកំណើតថ្មី  ចេញផ្សាយអត្តបទ( ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន អាងអំណាចលោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ដឹកជញ្ជូន​ឈើខុសច្បាប់ ​ចែកចាយ​តាម​ដេប៉ូ ​​ក្នុង​ខេត្តកំពង់ធំ​ តាមអំពើចិត្ត)

 

មានការបំភ្លឺតាមទូរសព្ទ៍លេខ 012 562 888 ដែលអះអាង ជាឈ្មោះ ជិន គឹម អន ដែលជាម្ចាស់ដេប៉ូឈើ នៅខេត្តកំពង់ធំ គឺមិនបានពាក់ពន្ឋ័ សកម្មភាព បំផ្លាញព្រៃឈើ ក្នុងតំបន់ព្រៃឡង់ និងព្រៃព្រះរកា ខេត្តព្រះវិហារ ដូចដែលកាសែត បានចុះផ្សាយនោះទេ។ព្រោះ ឈើដែលគាត់ទិញ ដាក់ក្នុងដេប៉ូ គឺបាន ទិញ ពីក្រុមហ៊ុន សំអឿន សុវណ្ណ ដែលមានលោក ឌី ឌុក ជាតំណាង មានច្បាប់ត្រឹមត្រូវ។ និងឈើ មួយចំណែក គឺប្រមូលទិញ ពីឈើដេញថ្លៃ បានតែប៉ុណ្ណោះ។ ហើយលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ មិនមែនជាខ្នងបង្អែកយ៉ាងរឹងមាំ របស់គាត់ទេ ព្រោះលោក ប៊ុន សុធី រូបនេះ មិនត្រូវជាមួយគាត់ទេព្រោះគាត់ ជាអ្នករកស៊ី ទិញ-លក់ ឈើត្រឹមត្រូវ។ ហើយដេប៉ូគាត់បានលក់-ទិញ ឈើដល់ ពលរដ្ឋដែលបានកម្មង់ទិញលក់-ឈើ តាមតម្រូវការរបស់អតិថិជន វាជារឿង ទិញ-លក់ស្របច្បាប់។

 

គួររំលឹកថា កាលពីថ្ងៃទី២០ខែវិច្ឆិការឆ្នាំ២០១៨ គេហទំព័រកំណើតថ្មីចេញផ្សាយ អត្តបទ( ឈ្មួញឈ្មោះ វិញ រ៉យ និងប្រពន្ធឈ្មោះ ជិន គឹមអន អាងអំណាចលោក ប៊ុន សុធី មេរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ដឹកជញ្ជូនឈើខុសច្បាប់ ចែកចាយតាមដេប៉ូ ក្នុងខេត្តកំពង់ធំ តាមអំពើចិត្ត)

 

ខេត្តកំពង់ធំ​ ៖ តាម​ការអះអាង​ របស់​សមត្ថកិច្ច​ពាក់ព័ន្ធ ​ក្នុង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈើ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន កំពុង​ធ្វើ​សកម្មភាព បំផ្លាញ​ព្រៃឈើ ​ក្នុង​តំបន់​ព្រៃ​ឡង់ និង​ព្រៃ​ព្រះ​រកា ខេត្តព្រះវិហារ ហើយ​ដឹកជញ្ជូន​ចូលមក​ចែកចាយ​ តាម​ដេប៉ូ​ជាច្រើន​ កន្លែង​ក្នុង​ខេត្តកំពង់ធំ​។

 

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ឈ្មួញ​២​នាក់​ប្ដី​ប្រពន្ធ​ខាងលើនេះ​ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​ អាង​មាន​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ជា​ខ្នងបង្អែក​យ៉ាងរឹងមាំ ហើយ​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួនទៀត​ក៏​ទទួលបាន​ផលប្រយោជន៍​ផងដែរ​។ ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន នៅតែ​បន្តសកម្មភាព​ បំផ្លាញ​ព្រៃឈើ​ ក្នុង​តំបន់​ព្រៃ​ព្រះ​រកា និង​ព្រៃ​ឡង់ ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ​ព្រោះ​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។​

 

ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន បាន​បង្ហើប​ឲ្យ​ដឹងថា មន្ត្រីជាន់ខ្ពស់​និង​សមត្ថកិច្ច​ជាន់ខ្ពស់​ជាច្រើន​នាក់​ ក្នុង​ខេត្តកំពង់ធំ បានចាត់ទុក​ឈ្មួញ​ឈើ​២​នាក់​ប្ដី​ប្រពន្ធ​ខាងលើនេះ ជា​ប្រភព​ចំណូល​របស់​ពួកគេ​ទើប​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ទាំង​២​នាក់​នេះ​។

 

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ ក៏ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ លោក ធី​វ វណ្ណ​ធីរ ព្រមទាំង​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ប្រហែលជា​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ទើប​បណ្ដោយ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ជាក់ស្ដែង​ ក្នុងខណៈដែល​ឈ្មួញ​ដទៃទៀត ​ផ្អាក​សកម្ម​ភាពជា​បណ្ដើរៗ​នោះ គឺ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន កំពុង​បង្កើន​សកម្មភាព​ បំផ្លាញ​ព្រៃ​ឡង់​និង​ព្រៃ​ព្រះ​រកា ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ទាំង​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ដឹកជញ្ជូន​ឈើ​កាន់តែខ្លាំង​ឡើងៗ​ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារតែ​លោក ប៊ុន សុធី ចំណាយ​ដើមទុន​យ៉ាងច្រើន​ ក្នុងការ​ទទួលបាន​តំណែង ​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ ខេត្តកំពង់ធំ ទើប​ប្រឹងប្រែង​ប្រមូល​លុយ ​ពីបទ​ល្មើស​ព្រៃឈើ​យ៉ាង​តក់ក្រហល់​។ ជាក់ស្ដែង​លោកប៊ុន សុធី ត្រូវបាន​គេ​ដឹងថា ជា​ខ្នងបង្អែក​រឹងមាំ ​របស់​ឈ្មួញ ​ឈ្មោះ   វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ទើប​ឈ្មួញ​២​នាក់​ប្ដី​ប្រពន្ធ​នេះ​ អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ឡង់ ​និង​ព្រៃ​ព្រះ​រកា មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តកំពង់ធំ យ៉ាង​រលូន​។ ប្រសិនបើ​គ្មាន​លោក ប៊ុន សុធី ជា​ខ្នងបង្អែក​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន មិនអាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បានឡើយ ហើយ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។​

 

ជុំវិញ​បញ្ហា​ខាងលើ​នេះដែរ ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​លើកឡើងថា មាន​សមត្ថកិច្ច​ជាន់ខ្ពស់​ដទៃទៀត​ដូចជា សមត្ថកិច្ច​នគរបាល​និង​សមត្ថកិច្ច​អាវុធហត្ថ ក៏​ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​ ដូច​សព្វថ្ងៃ​នេះដែរ​។ អាច​និយាយបានថា លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ខាង​អាវុធហត្ថ​និង​ខាង​នគរបាល គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន បង្កើន​សកម្ម ភាព​បំផ្លាញ​ព្រៃ​ឡង់​និង​ព្រៃ​ព្រះ​រកា យ៉ាង​មហន្តរាយ​។

 

ដូច្នេះ​ ថ្នាក់ដឹកនាំ​ ក្រសួងកសិកម្ម និង​ប្រធាន​រដ្ឋបាល​ព្រៃឈើ​ នៃ​ក្រសួងកសិកម្ម គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ ព្រោះ​សព្វថ្ងៃនេះ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង ​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន កំពុង​បំផ្លាញ​ព្រៃ​ឡង់ ព្រៃ​ព្រះ​រកា ក្នុង​ខេត្តព្រះវិហារ និង​ខេត្តកំពង់ធំ យ៉ាង​ពេញបន្ទុក​គ្មាន​ញញើត​អ្វី​ឡើយ​៕

 

 

Leave a Reply

(*) Required, Your email will not be published