អាណោចអាធមណាស់! រថយន្តក្រុងបើកលឿនដូចហោះ បុក​ម៉ូតូ​ បណ្តាលអោយក្មេងស្រី៣នាក់ ស្លាប់ ភ្លាមៗ នៅខេត្តសៀមរាប

, , Leave a comment

ខេត្តសៀមរាប ៖ នៅវេលាម៉ោងជិត៤ ថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៨ នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវក្រុងសៀមរាប ខេត្តសៀមរាប មានករណី គ្រោះថ្នាក់ចររាចរណ៍ រវាងរថយន្ តក្រុង បុក ជាមួយម៉ូតូ បណ្តាលអោយក្មេងស្រី៣នាក់ស្លាប់ យ៉ាងអាណោចអាធម ។

មន្ត្រីប៉ូលីសប្រាប់ថា

ក្មេងស្រីដែលគ្រោះចរាចរណ៍ស្លាប់ទាំង០៣នាក់នោះមានឈ្មោះ

ទី១៖ ឈ្មោះ ធី សុខ ឡេង ភេទស្រី អាយុ ១២ឆ្នាំ
ទី២៖ ឈ្មោះ ធី សុខម៉េង ភេទស្រី អាយុ១៤ឆ្នាំ
ទី៣៖ ឈ្មោះ សន ជីងលី ភេទស្រី អាយុ១ខួប ៣ខែ ក្មេងទាំង៣ដែលស្លាប់ មានទីលំនៅស្នាក់នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប។

ក្រោយកើតហេតុសពក្មេងស្រីទាំង៣ ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងទាំង ២ ត្រូវបានសមត្ថកិច្ចវាស់វែង នឹង ស្ទួចយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ៕

 

Leave a Reply

(*) Required, Your email will not be published