សមត្ថកិច្ច ចាប់ឃាតករ ញីឈ្មោល ជនជាតិវៀតណាម ធ្វើ​ទារុណកម្ម នារី​រកស៊ី​ផ្លូវភេទ​ម្នាក់ រហូត​ដល់​ស្លាប់

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនសង្ស័យ​ជា​ឃាតករ​ស្រី​ប្រុស២នាក់ ដែល​ធ្វើ​ទារុណកម្ម​នារី​រកស៊ី​ផ្លូវភេទ រហូត​ស្លាប់ ហើយ​យក​សព​ទៅ​បោះចោល ​នៅ​ឈាន​ប​ដ្ឋា​នវ​ត្ត​ទឹកថ្លា ត្រូវបាន​នគរបាល​ខ​ណ្ឌ​សែន​សុខ ធ្វើ​សន្និសីទកាសែត​បង្ហាញមុខ​ជា​សាធារណៈ ។

 

ជនសង្ស័យ​ដែល​បង្ហាញមុខ​ត្រូវបាន​នគរបាល​ឲ្យ​ដឹងថា ១- ឈ្មោះ ង្វៀង យុំ​ា​ង​ចូ​វ ភេទ​ប្រុស អាយុ២៤ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​អ្នកមើលការខុសត្រូវ​ស្រី​បម្រើ​ផ្លូវភេទ ស្នាក់​នៅផ្ទះ​លេខ១៥៨ ផ្លូវ៥៩៨ ភូមិ១៦ សង្កាត់​ទឹកល្អក់១ ខណ្ឌទួលគោក២-ឈ្មោះ ង្វៀង ធី​យុង ភេទ​ស្រី អាយុ៣៥ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​លក់​ឥ​វ៉ាន់ ស្នាក់​នៅផ្ទះ​លេខ១៥៩ ផ្លូវ៥៩៨ ភូមិ១៦ សង្កាត់​ទឹកល្អក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ចំនែក​នារី​រងគ្រោះ​ឈ្មោះ ង. ធ.យ ភេទ​ស្រី អាយុ២៥ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ស្រី​បម្រើ​ផ្លូវភេទ ស្នាក់​នៅផ្ទះ សង្កាត់​ទឹកល្អក់១ ខណ្ឌទួលគោក ។

 

ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ធ្វើការ​ស្រាវជ្រាវ​សហ​ការណ៍​ជាមួយ​នគរបាល​ជំនាញ និង​អធិការដ្ឋាន​ខណ្ឌទួលគោក ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង១និង៣០នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី១៩ ខែ​វិ​ឆ្ឆកា ឆ្នាំ២០១៨ នៅផ្ទះ​ជនសង្ស័យ ដោយ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម (ប្រើ​អំពើហិង្សា​រលើ​ជនរងគ្រោះ​បណ្តា​ឲ្យ​ស្លាប់) កាលពី​វេលា​ម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែ​វិឆ្ឆិកា ឆ្នាំ២០១៨ ចំណុច​ក្នុងផ្ទះ​លេខ១៥៨ ផ្លូវ៥៩៨ ភូមិ១៦ សង្កាត់​ទឹកល្អក់១ ខណ្ឌ ទួលគោក ។ បន្ទាប់ពី​ប្រើ​ហិង្សា​ បណ្តាល​ឲ្យ​នារី​រងគ្រោះ​ស្លាប់ ជនសង្ស័យ បាន​យក​សព​ដឹក​តាម​រ៉ឺម៉ក​យកទៅ​បោះចោល​នៅ​ឈាន​បន​ដ្ឋា​នវ​ត្ត​ទឹកថ្លា ។ នៅក្នុង​ការប្រើ​ហិង្សារ​ជនសង្ស័យ​មាន​គ្នា៣នាក់ ដែល​ម្នាក់​គេចខ្លួន​ជា​មេបន ។

ដោយមាន​ការស្រាវជ្រាវ​សមត្ថកិច្ច​ឈានទៅ​ឃាត់ខ្លួន​ ជនសង្ស័យ​ជា​ឃាតករ២ នាក់ ហើយ​ធ្វើ​សន្តិ​សីទ​ បង្ហាញមុខ​នៅពេលនេះ ។ ចំណែក​មេបន​បាន​គេចខ្លួនបាត់ ។

 

តាម​ជនសង្ស័យ សារភាព​ឲ្យ​ដឹងថា នៅ​ដើមឆ្នាំ២០១៧ បងស្រី​របស់ខ្លួន​ឈ្មោះ ធូ (គេចខ្លួន) បាន​បើកហាង​រកស៊ី​ផ្លូវភេទ ដោយមាន​នារី​រកស៊ី​ផ្លូវភេទ​ចំនួន ២នាក់​ហើយ បង​បានអោយ​ខ្លួន (ជនសង្ស័យ ឈ្មោះ ង្វៀង យ៉ាំង​ចូ​វ) មើល​ការខុសត្រូវ ។ នៅ​ដើមឆ្នាំ២០១៨ ជនរងគ្រោះ​ មាន​ជំងឺ​មិនអាច​ទទួលភ្ញៀវ​បាន​គ្រាប់​គ្រាន់ ហើយ​ខ្លួន​បាន​ប្រាប់​បងស្រី ហើយ​បងស្រី​ជា​ម្ចាស់​ហាង អោយប្រើ​អំពើហិង្សា​ទៅលើ​ជនរងគ្រោះ​ជា​រើយៗ ដោយ​ប្រើ​រំពាត់​អេះខ្នង វាយ ដៃ ជើង​ព្រមទាំង​វាយ​ទាត់​ធាក់​ទៅលើ​ជនរងគ្រោះ​បង្ខំ​អោយទទួល​ភ្ញៀវ ។

នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ បាន​ធាក់​ជនរងគ្រោះ​ បណ្តាលអោយ​ដួល​បោក​ក្បាល់ ស្លាប់​ហើយ​បងស្រី​ ក៏បាន​អោយ​ដឹក​សព​យកទៅ​ទម្លាក់ចោល​នៅ​វត្ត​តែម្តង ៕

 

 

Leave a Reply

(*) Required, Your email will not be published