អបអរសារទរ កម្ពុជា ឈ្នះ ឡាវ ៣-១ ក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ាន AFF Suzuki Cup 2018

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា រកបានជ័យជម្នះលើកដំបូងរបស់ខ្លួនហើយ ក្រោមការដឹកនាំ របស់អ្នកចាត់ការទូទៅលោក Keisuke HONDA តាមរយៈយកឈ្នះក្រុមជម្រើសជាតិឡាវ ក្នុងលទ្ធផល ៣-១ ក្នុងព្រឹត្តិការណ៍ពានរង្វាន់អាស៊ាន AFF Suzuki Cup 2018 នារាត្រីថ្ងៃអង្គារ ទី២០ ខែវិច្ឆិកានេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក។

តាមរយៈជ័យជម្នះលើកដំបូង ក្នុងចំណោម ៣ប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A នេះដែរក្រុមមន្រ្តីគ្រូបង្វឹក និងកីឡាករគ្រប់រូប ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០០ដុល្លារ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានប្រកាសនាពេលកន្លងមក រាល់ទទួលបានជ័យជម្នះ ក្នុងព្រឹត្តិការណ៍នេះ និងទទួលបានម្នាក់ ២០០០ដុល្លារក្នុងម្នាក់ផងដែរ ប្រសិនបើកម្ពុជា ឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រទៀតនោះ។

កីឡាករខ្សែប្រយុទ្ធពាក់លេខ១១ ចាន់ វឌ្ឍនាកា បានតែតបញ្ចូលទីគ្រាប់នាំមុខ នៅនាទីទី១៨ មុនពេលមិត្តរួមក្រុម ពាក់លេខ៧ ប្រាក់ មុនីឧត្តម រកបានគ្រាប់ទីទី៣៦ ដោយការទាត់បាល់ពិន័យ ១១ម៉ែត្រ ក្រោយពេលកីឡាករខ្សែការពារឡាវ បានធ្វើឲ្យកីឡាករកម្ពុជា កែវ សុខផេង ដួលក្នុងប្រអប់គ្នា។

យ៉ាងណាមិញ ក្រុមភ្ញៀវឡាវ បានរង់ចាំដល់នាទីទី៧៦ ទម្រាំរកគ្រាប់បែកពងមាន់ ខណៈអ្នកចាំទីកីឡាករលេខ២០ ឡាវ ប្រជែង ១ទល់នឹង១ ជាមួយអ្នកចាំទី អ៊ុ វិចិត្រ របស់កម្ពុជា មុនពេល កែវ សុខផេង ពាក់លេខ៩ រកបានគ្រាប់ទី៣ នៅនាទីទី៧៧។

កម្ពុជា នៅសល់១ប្រកួតចុងក្រោយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយត្រូវជួបម្ចាស់ផ្ទះ វៀតណាម បង្រ្គប់កិច្ចក្នុងពូល A ខណៈមីយ៉ាន់ម៉ា និង វៀតណាម រកបានត្រឹម ១ពិន្ទុ ក្រោយប្រកួតស្មើគ្នា ០-០ នាថ្ងៃអង្គារ ទី២០ ខែវិច្ឆិកានេះដូចគ្នា ដោយពួកគេឈរនៅកំពូលមាន ៧ពិន្ទុស្មើគ្នាផងដែរ៕

 

Leave a Reply

(*) Required, Your email will not be published