ស្លាប់៩នាក់ និងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី១៩ ខែវិច្ឆិកាម្សិលមិញ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិឲ្យដឹងថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១២លើកបណ្ដាលឲ្យមនុស្សស្លាប់៩នាក់,របួសស្រាល៣នាក់ និង របួសធ្ងន់៥នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១២គ្រឿង,រថយន្តតូច៧គ្រឿង និងរថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង និងស្រវឹង។

សូមបញ្ជាក់ថា រយៈពេល១៩ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៦៨លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន៨៥នាក់, របួសធ្ងន់១៥០នាក់ និងរបួសស្រាល១១៤នាក់៕

 

 

Leave a Reply

(*) Required, Your email will not be published