លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ បណ្ដោយ​ឲ្យ​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

, , Leave a comment

ខេត្តបន្ទាយមានជ័យ ៖ ប្រភពប្រាប់ថា ​រឿងអាស្រូវ​ពុករលួយ​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ ខេត្តបន្ទាយមានជ័យ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ជាពិសេស​ទាក់ទង​ទៅនឹង ​ការឃុបឃិត​ឲ្យ​ឈ្មួញ ​នាំចូល​ទំនិញ​ប្រភេទ ​ចំណីអាហារ​ ខូចគុណភាព ​និង​មាន​លាយ​សារ​ធាតុគីមី ​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ មិនទាន់​ឃើញ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ ​និង​ទង្វើ​មិន​ប្រក្រតី ​ច្រើនបែប ​ច្រើនយ៉ាង​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ នៅឡើយ​ទេ​។ ប្រការ​នេះហើយ​ទើប​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ នៅតែ​បន្ត​ ប្រើ​តួនាទី ប្រើ​អំណាច​របស់ខ្លួន ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​និង​មាន​លាយ​សារ​ធាតុគីមី​មក​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើនឡើងៗ​។

 

​ប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទំនិញ​ប្រភេទ​ចំណីអាហារ ​ខូចគុណភាព ​និង​មាន​សារធាតុ​គីមី ​ដូចជា សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់​គ្រឿងក្នុង​មាន់ គ្រឿងក្នុង​ជ្រូក គ្រឿងក្នុង​គោ ក៏ដូចជា​ប្រហិត​ច្រើន​ប្រភេទ​ ត្រូវ​ឈ្មួញ​នាំចូល​តាម ​ច្រកទ្វារ​អន្តរជាតិ​ ប៉ោយប៉ែត ជា​រៀងរាល់ថ្ងៃ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សាន វិជ្ជា​សា​រ៉ាវុធ ទេនោះ​ គឺ​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មិន​ហ៊ាន​សម្រួល​ឲ្យ​ឈ្មួញ​ នាំចូល​ប្រភេទ​ទំនិញ​ដូចខាងលើ ​រាប់សិប​តោន ​ក្នុង​មួយថ្ងៃៗ​បែបនេះ​ទេ​។ ដូច្នេះ​លោក ប៉ាន់ សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ក៏ដូចជា​លោកម៉ក់ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូលមិនគួរ​បណ្ដោយ​ ឲ្យ​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ ខេត្តបន្ទាយមានជ័យ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន​តទៅទៀត​ឡើយ​។​

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យបាន​ឲ្យ​ដឹងថា មួយរយៈ​ កន្លងទៅនេះ​លោក សាន វិជ្ជា​សា​រ៉ាវុធ បាន​ដឹកនាំ​ មន្ត្រី​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ ​តាម​ទីផ្សារ ​ក្នុង​ខេត្តបន្ទាយមានជ័យ ជា​បន្តបន្ទាប់​ហើយ​រឹបអូស​ទំនិញ​ខូចគុណភាព​និង​ចំណីអាហារ​ ដែលមាន​លាយ​សារ​ធាតុគីមី​យកទៅ​កម្ទេចចោល​ផងដែរ​។ ប៉ុន្តែ​សកម្មភាព​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ ក្នុងការ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ លើ​ទីផ្សារ​គ្រាន់តែ​ជា​វិធី​បិទបាំង ​អំពើពុករលួយ​របស់ខ្លួន​ ក្នុងការ​ឃុបឃិត​ ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ ​ប្រភេទ​ចំណីអាហារ​ខូចគុណភាព​ និង​មាន​លាយ​សារ​ធាតុគីមី​រាប់សិប​តោន ​ក្នុង​មួយថ្ងៃៗ​។ មជ្ឈដ្ឋាន​ខ្លះ​បាន​កត់សម្គាល់ថាពេល​ពលរដ្ឋ​នាំចូល​សាច់មាន់ ស្លាបមាន់ជង្គង់​មាន់និង​ ប្រហិត​បន្តិចបន្តួច ​គឺ​មន្ត្រី​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ តែងតែ​ចាប់​រឹប អូស​យកទៅ​កម្ទេចចោល​ ដើម្បី​បង្ហាញ ​ស្នាដៃ​របស់​ពួកគេ ​យ៉ាងក្រអឺតក្រទម​ បំផុត​។ ផ្ទុយទៅវិញ​មន្ត្រី​កាំកុងត្រូល ​ទាំងនោះ​ឃុបឃិត​ ឲ្យ​ឈ្មួញ​នាំចូល​សាច់មាន់ ស្លាបមាន់ ជើងមាន់ ជង្គង់​មាន់ គ្រឿងក្នុង​មាន់ គ្រឿងក្នុង​គោ គ្រឿងក្នុង​ជ្រូក និង​ប្រហិត​ច្រើន​ប្រភេទ​រាប់សិប​តោន​ក្នុង​មួយថ្ងៃៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​៕

 

 

 

Leave a Reply

(*) Required, Your email will not be published