លុយញ៉ុកមាត់!លោក មាស សំអាត ប៉េអឹមផ្ទៃប្រទេស ប្រចាំភូមិភាគ ឥសាន្ត មិនបង្ក្រាប ជំនួញឈើខុសច្បាប់ មេឈ្មួញឈ្មោះ ចែមុំ រហ័សនាមយាយមុំ នោមឆេះ ដឹកជញ្ជូនឈើរាល់យប់-ថ្ងៃ ឆ្លងទៅប្រទេសវៀតណាម​

, , Leave a comment

ខេត្តក្រចេះ ៖ សេចក្តិរាយការណ៍ប្រាប់ថា រៀងរាល់យប់គេឃើញ រថយ​ន្ត​សាំ​​យ៉ុងជាច្រើន ដឹ​កឈើ​​​ពេញ​​ប្រៀប ប្រភេ​ទ​​ជា​ឡាំ​​ងធំ​ៗ នៃ​​ឈើ​​សុ​​ក្រំ​ភ្នំ ត្រូវ​បាន ចែ​មុំ ​អាងអំណាច សមត្ថកិច្ចប៉េអឹមខេត្តក្រចេះ ដឹកឈើចេញ ពី​ស្រុ​ក​​ចិត្រ​​បុរី និង​​ចេញពី​​អូរ​គ្រៀងឆ្ពោះ​ម​កកា​ន់ស្រុក​ស្នួ​លខេត្ត​ក្រ​ចេះ ឆ្លងទៅ​​ប្រទេ​សវៀត​ណា​ម គ្មានសមត្ថកិច្ចតាមដងផ្លូវ ឬសមត្ថកិច្ចជំនាញណា ហ៊ានប៉ះពាល់សោះឡើយ ។​

សេចក្តិរាយការណ៍ប្រាប់បន្តថា ចែមុំ មានទីលំនៅក្នុង​ភូមិអណ្តែតដូន សង្កាត់ ​ក្រគរ ក្រុងក្រចេះ ដែលជាស្រ្តីជើងខ្លាំង រកស៊ីឈើប្រណីតខុសច្បាប់ ដឹកតាមរថយន្តសាំយ៉ុង យ៉ាងក្រើកខេត្តក្រចេះ សម្រុកចូលមកស្រុកស្នួលទាំងយប់ទាំងថ្ងៃ គ្មានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ហ៊ានបង្ក្រាបទេ ដោយយកឈ្មោះ ខុម ជាកូនបង្កើតលោកឧត្តមសេនីត្រី សាន្ត ប៊ុនថាន មេបញ្ជាការរអាវុធហត្ថខេត្តក្រចេះ​ មកកាងសកម្មភាព ល្មើសច្បាប់របស់ខ្លួន។ចែ​មុំ ដែល​គេ​ល្បី​ថា ជា​មេ​ឈ្មួញ​ឈើដ៏​មានអំណាច ក្នុង​ខេត្តក្រចេះ  បាន​ ផ្អាក​មួយរយៈ មុន​បោះឆ្នោត និង​ក្រោយ​បោះឆ្នោតហើយ​គាត់ ចាប់ផ្តើមដំណើរការ​វិញ ក្នុង​រយៈពេលប៉ុន្មាន​ថ្ងៃនេះ ជាប់ៗ​គ្នា ។ បើទោះជា​ច្រកក្នុងស្រុក​ស្នួលខេត្តក្រចេះមិនអាច​ចេញ​ឈើទៅ​វៀតណាម ក្នុង​រយៈពេល ប៉ុន្មាន​សប្តាហ៍​មុនប៉ុន្តែ ចែ​មុំ បាន​ដឹកជញ្ជូន​ឈើពី​ខេត្តក្រចេះ ឆ្លងទៅ​វៀតណាម តាមស្រុកស្នួល និង តាម​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ  បាន​យ៉ាង​រលូន​។

 

គេមិនដឹងថា តើឈ្មោះខុម ជាកូនបង្កើតលោកឧត្តមសេនីត្រី សាន្ត ប៊ុនថាន មេបញ្ជារអាវុធហត្ថខេត្តក្រចេះមានការពាក់ពន្ឋ័បែបណាជាមួយចែមុំ ស្រ្តីជើង ខ្លាំងរកស៊ីឈើប្រណីតខុសច្បាប់បែបណាទេ ទើបឈ្មួញឈើយកឈ្មោះ មកកាង បទល្មើសរកស៊ីដឹកឈើខុសច្បាប់ ចេញទៅស្រុកយួនបែបនេះ។

 

ប្រភពបញ្ជាក់ថា លោក មាស សំអាត ប៉េអឹមមកពីផ្ទៃប្រទេស ទទូលទិសប្រចាំភូមិភាគ ឥសាន្ត មិនដឹងលាបាតដៃទទួលប្រាក់ពីឈ្មួញ របស់ថៅកែជួញឈើខុសច្បាប់ ឈ្មោះចែមុំ ហៅចែស្បែកជើងហោះ នោះប៉ុន្មានទេ? ទើបមិនដែលចាត់វិធានការណ៍បង្ក្រាប ឬដេកលង់លក់នៅលើសណ្ឋាគាចម្ប៉ាពេជ្រទីរួមស្រុក ស្នួល ត្រជាក់មេជើង មិនបានឃើញរថយន្ថដឹកឈើ របស់ ចែស្បែកជើងហោះ ដឹកឈើខុសច្បាប់ចេញទៅស្រុកយួន ៕

 

Leave a Reply

(*) Required, Your email will not be published