ឡង់គ្រីស័រ​ស៊េរី​០១៨​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AV-0079 បុករះរបាំងថ្ម ​ក្រឡាប់ឆេះ​ខ្ទេច​ មុខសាលាជាស៊ីម សាមគ្គី

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ប្រហែល​២៥ឆ្នាំម្នាក់ ​សង្ស័យ​ស្រវឹង​ស្រា​បើកបរ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ បោះ​ពួយ​យ៉ាង​លឿន​ដូចហោះ​ ហើយ​ក៏​រេចង្កូត​ទៅ​បុក​របាំងថ្ម​ពុះ​ចែក​ទ្រូងនិងបន្តឆ្លងទៅផ្លូវម្ខាងទៀត​ទៅបុកនិង​ដើមផ្កា​រំយោល​មួយដើម​រួម​ទាំង​របងសាលា​ជាស៊ីម​សាមគ្គី​មួយផ្ទាំង​ បណ្តាលឲ្យ​រថយន្ត​ក្រឡាប់​ផ្ងារ​ជើង​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​រថយន្ត​អស់ទាំង​ស្រុង​ បង្កឲ្យមានការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ប្រជាពលរដ្ឋ​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​កាលពីវេលា​ម៉ោង​១០​និង​៥០នាទី​យប់​ ថ្ងៃ​ទី​០៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ ត្រង់ចំណុច​ខាង​មុខ​វិទ្យា​ល័យ​ ជា​ ស៊ីម​សាមគ្គី​ តាមបណ្ដោយ​ផ្លូវ​២៧១​ ស្ថិតក្នុងសង្កាត់​ទឹកល្អក់​ទី​៣​ ខណ្ឌ​ទួល​គោក​។

 

តាមព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​លឺ​សំឡេង​ផ្ទុះ​យ៉ាង​ខ្លាំង ​ហើយ​ក៏​ចេញ​មក​មើល​ស្រាប់​តែ​ឃើញ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ Land Cruiser ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AV-0079 ​កំពុង​តែ​ក្រឡាប់​ឆេះ​យ៉ាង​សន្ធោសន្ធៅ​ នៅ​ជាប់​នឹង​របង​សាលា​វិទ្យាល័យ​ ជាស៊ីម ​សាមគ្គី​ ភ្លាមៗ​នោះ​ដែរ​កម្លាំង​មូលដ្ឋាន​ក៏​បាន​ទំនាក់​ទំនង​ទៅ​ឲ្យខាង​ផ្នែក​ពន្លត់​អគ្គិភ័យ​ បាន​ចេញ​មក​​អន្តរាគមន៍​ ដើម្បី​ធ្វើការ​បាញ់​ពន្លត់​អស់​រថយន្ត​មួយ​គ្រឿង​រលត់​ទាំង​ស្រុង​តែ​ម្ដង​។

 

ក្រោយពេលកើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​ស្ទូច​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ឯ​ការិយាល័យ​ចរាចរ ​ផ្លូវ​គោក​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ម្ចាស់​ចូល​ខ្លួន​មក​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕

 

Leave a Reply

(*) Required, Your email will not be published