រថយន្តដឹកដំឡូង ក្រឡាប់ បណ្តាលឲ្យកម្មករ របួសធ្ងន់និងស្រាលជិត៣០​នាក់ នៅស្រុកស្នួល

, , Leave a comment

ខេត្តក្រចេះ ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅរសៀលថ្ងៃទី៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នេះ រថយន្តដឹកដំឡូងមួយគ្រឿង បើកក្រឡាប់ នៅចំណុចផ្លូវជាតិ៧​៦ ត្រង់ចំណុចគីឡូម៉ែតលេខ១៤​ ភូមិជើងឃ្លេ​ ឃុំ២ធ្នូ ស្រុកស្នួល​ ខេត្តក្រចេះ បណ្តាលឲ្យមនុស្ស៥នាក់ របួសធ្ងន់។

 

សមត្ថកិច្ចប្រាប់ថា រថយន្តបង្ក បើកបរដោយឈ្មោះ​ សល់​ ភេទប្រុស​​ អាយុ​ ៤២ ឆ្នាំ​ ជនជាតិខ្មែរមានទីលំនៅភូមិជីពាំង ឃុំក្រែក​ ស្រុកពញាក្រែក​ ខេត្ត​ត្បូងឃ្មុំ បានធ្វើដំណើរពីទិសខាងកើត​ទៅទិសខាងលិច ដឹកកម្មករនៅលើរថយន្តនោះ ចំនួន២៧ នាក់​ លុះដល់ចំណុចកើតហេតុខាងលើផ្លូវមានសភាពចំណោទខ្លាំង និងអ្នកបើកបររវល់និយាយទូរសព្ទ័ក៏រេចង្កូតក្រឡាប់ធ្លាក់ចូលម្ខាងផ្លវបណ្តាល ឲ្យកម្មករ នៅលើឡានដំឡូង២៧នាក់​ រងរបួសធ្ងន់​​៧នាក់ បានបញ្ចូនទៅមន្ទីពេទ្យបង្អែកស្រុកស្នួល​។

​ ចំណែក វត្ថុតាង​ រួមមានរថយន្តខូចខាត​ធ្ងន់​ ០១គ្រឿង បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីអនុវត្តបន្តតាមនិតិវិធី។

 

Leave a Reply

(*) Required, Your email will not be published