ចែ​​មុំ ​​អាង​ខ្នង​សា​ច់​ញា​តិជា​​ប៉េ​​អឹ​ម ដឹ​ក​​ឈើ​ដូ​ច​​ហែ​​ក​ឋិ​ន ទៅ​​វៀ​ត​ណា​ម គ្មា​ន​​ន​រ​ណា​​​ហ៊ាន​​ហើ​ប​មា​ត់

, , Leave a comment

ខេត្តក្រចេះ ៖ សេចក្តិរាយការណ៍ប្រាប់ថា រៀងរាល់យប់គេឃើញ រថយ​ន្ត​សាំ​​យ៉ុងជាច្រើន ដឹ​កឈើ​​​ពេញ​​ប្រៀប ប្រភេ​ទ​​ជា​ឡាំ​​ងធំ​ៗ នៃ​​ឈើ​​សុ​​ក្រំ​ភ្នំ ត្រូវ​បាន ចែ​មុំ ​អាងអំណាច សមត្ថកិច្ចប៉េអឹមខេត្តក្រចេះ ដឹកឈើចេញ ពី​ស្រុ​ក​​ចិត្រ​​បុរី និង​​ចេញពី​​អូរ​គ្រៀងឆ្ពោះ​ម​កកា​ន់ស្រុក​ស្នួ​លខេត្ត​ក្រ​ចេះ ឆ្លងទៅ​​ប្រទេ​សវៀត​ណា​ម គ្មានសមត្ថកិច្ចតាមដងផ្លូវ ឬសមត្ថកិច្ចជំនាញណា ហ៊ានប៉ះពាល់សោះឡើយ ។​

 

សេចក្តិរាយការណ៍ប្រាប់បន្តថា ចែមុំ មានទីលំនៅក្នុង​ភូមិអណ្តែតដូន សង្កាត់ ​ក្រគរ ក្រុងក្រចេះ ដែលជាស្រ្តីជើងខ្លាំង រកស៊ីឈើប្រណីតខុសច្បាប់ ដឹកតាមរថយន្តសាំយ៉ុង យ៉ាងក្រើកខេត្តក្រចេះ សម្រុកចូលមកស្រុកស្នួលទាំងយប់ទាំងថ្ងៃ គ្មានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ហ៊ានបង្ក្រាបទេ ដោយយកឈ្មោះ ខុម ជាកូនបង្កើតលោកឧត្តមសេនីត្រី សាន្ត ប៊ុនថាន មេបញ្ជាការរអាវុធហត្ថខេត្តក្រចេះ​ មកកាងសកម្មភាព ល្មើសច្បាប់របស់ខ្លួន។ចែ​មុំ ដែល​គេ​ល្បី​ថា ជា​មេ​ឈ្មួញ​ឈើដ៏​មានអំណាច ក្នុង​ខេត្តក្រចេះ  បាន​ ផ្អាក​មួយរយៈ មុន​បោះឆ្នោត និង​ក្រោយ​បោះឆ្នោតហើយ​គាត់ ចាប់ផ្តើមដំណើរការ​វិញ ក្នុង​រយៈពេលប៉ុន្មាន​ថ្ងៃនេះ ជាប់ៗ​គ្នា ។ បើទោះជា​ច្រកក្នុងស្រុក​ស្នួលខេត្តក្រចេះមិនអាច​ចេញ​ឈើទៅ​វៀតណាម ក្នុង​រយៈពេល ប៉ុន្មាន​សប្តាហ៍​មុនប៉ុន្តែ ចែ​មុំ បាន​ដឹកជញ្ជូន​ឈើពី​ខេត្តក្រចេះ ឆ្លងទៅ​វៀតណាម តាមស្រុកស្នួល និង តាម​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ  បាន​យ៉ាង​រលូន​។

 

គេមិនដឹងថា តើឈ្មោះខុម ជាកូនបង្កើតលោកឧត្តមសេនីត្រី សាន្ត ប៊ុនថាន មេបញ្ជារអាវុធហត្ថខេត្តក្រចេះមានការពាក់ពន្ឋ័បែបណាជាមួយចែមុំ ស្រ្តីជើង ខ្លាំងរកស៊ីឈើប្រណីតខុសច្បាប់បែបណាទេ ទើបឈ្មួញឈើយកឈ្មោះ មកកាង បទល្មើសរកស៊ីដឹកឈើខុសច្បាប់ ចេញទៅស្រុកយួនបែបនេះ។

 

ករណីខាងលើ មិនអាចទាក់ទងការបញ្ជាក់ ឈ្មោះ ខុម កូនបង្កើត លោកឧត្តមសេនីត្រី សាន្ត ប៊ុនថាន មេបញ្ជារអាវុធហត្ថខេត្តក្រចេះ បាននៅឡើយទេ៕

 

 

Leave a Reply

(*) Required, Your email will not be published