ឡានដឹកឈើចេញពីស្រុកកោះញែក បានក្រឡាប់បណ្តាលឲ្យស្លាប់ម្នាក់ និងរបូសធ្ងន់ម្នាក់ នៅខេត្តមណ្ឌលគិរី

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០១៨នៅចំណុច អូរងើយ ក្នុងភូមិអន្លង់ ក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី រថយន្ត​ប្រភេទ វេ​អង ដឹកឈើ ​ប្រភេទឈើឡាំងជ្រុង បាន​ក្រឡាប់ សង្កត់​មនុស្ស ស្លាប់​ម្នាក់ រ​បូស​ធ្ងន់​ម្នាក់ បង្ក​ការភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច ចុះទៅ​ពី​និត្យ ​។​

 

ប្រភព​បាន​ឲ្យ​ដឹងថា រថយន្ដ ដែល​ក្រឡាប់​នេះ ដឹកឈើ​ចេញពី ក្រុមហ៊ុន លីរិទ្ធីគ្រុប ស្ថិតនៅស្រុកកោះញែក ជិត​តំបន់​ព្រៃ​ដែន ជម្រក​សត្វ ភ្នំ​ព្រិច​។ ប្រភព​បាន​ឲ្យ​ដឹងថា រថយន្ដ​ដឹកឈើ​ចេញពី ក្រុមហ៊ុន លីរិទ្ធីគ្រុប និងក្រុមហ៊ុន យូ​នី​ហ្គ្រី​ន មាន​ចំនួន៥​គ្រឿងដែល​មេការក្រុមហ៊ុន ឈ្មោះ ផាន់​ណា ប្រាប់​សមត្ថកិច្ច​ថា ពួកគេ​ដឹកឈើ​អារ ប៉ុន្តែ ពេល​ក្រឡាប់ ចេញមក សុទ្ធតែ ប្រភេទឈើឡាំងជ្រុង ទៅវិញ​។

 

សហគមន៍ ដែល​បាន​ទៅដល់ ទីតាំង​បទល្មើស ព្រៃឈើ​នោះ បាន​ថត​យក​រូបភាព និង​ផ្តល់ព័ត៌មាន ទៅ​គណៈកម្មការ​ជាតិ ទប់ស្កាត់ និង​បង្ក្រាប បទល្មើស ព្រៃឈើ ក្រសួងបរិស្ថាន និង​ហ្វេ​ស​បុក សម្តេច ហ៊ុន សែន ប៉ុន្តែ​ពុំមាន​ការឆ្លើយតប​ទេ ផ្ទុយទៅវិញ បទល្មើស រឹតតែ​កើតមាន កាន់តែច្រើន​៕

 

 

Leave a Reply

(*) Required, Your email will not be published