លោក សំា ពិសិដ្ឋ ប្រធាន មន្ទីរសាធារណការរាជធានីភ្នំពេញ ធុំក្លិនស្អុយ?

, , Leave a comment

រាជធានី​ភ្នំពេញ ៖ មន្ត្រី​មួយចំនួន​ធ្វើការ​នៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់ ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បញ្ជូន​មន្ត្រី​ចុះ​អង្កេត និង​ស្រាវជ្រាវ ទៅលើ​សកម្មភាព ការងារ របស់លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​បក្ខពួក ដែល​សង្ស័យ​បាន​ប្រព្រឹត្ត​អំពើពុករលួយ។

ប្រភព​បាន​ឲ្យ​ដឹងថា កន្លងមក​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានទទួល​គម្រោង​ជាច្រើន លើ​ការងារ​ស្ថាបនា ការងារ​ជួសជុល និង​ថែរទាំ​ផ្លូវ ពី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ និង​ពីសា​លា​រាជធានី​ភ្នំពេញ តាមរយៈ ការចចារ​ថ្លៃ​ក្នុងមួយឆ្នាំៗមាន​ទឹកប្រាក់​សរុប​រា​ប់​រយ​​លាន​រៀល រហូត​សឹង​ពាន់​លាន​រៀល ឬ​ស្មើ រាបសិប​លាន​ដុល្លារ​សហរដ្ឋអាមេរិក។

ប្រភព​ដដែល បាន​អះអាងថា តួយ៉ាង​ដូចជា​ ការងារ​ចាក់​បេតុង​ឆ្អឹង​ដែក​កម្រាស់ ២០ស.ម ផ្លូវ​ទំនប់​កប់​ស្រូវ​ជំ​ហ៊ាន​ទី១ មាន​បណ្ដោយ១២ ៧៥៩ ម៉ែត្រ​ទទឹង ៩,៧៥ម៉ែត្រ ផ្ទៃក្រឡា១២៥ ៤០០ម៉ែត្រការ៉េ ដាក់លូ​ទំហំ១,៥ម៉ែត្រ កាត់​ទទឹងផ្លូវ២កន្លែង ចាក់ដី​ពង្រីក​តួ​ផ្លូវ​បណ្ដោយ១២ ៧៥៩ម៉ែត្រ ទទឹង ១២ម៉ែត្រ ផ្ទៃក្រឡា ១៥៣.១០៨ម៉ែត្រការ៉េ រៀប​សួនច្បារ​កណ្ដាល​ទ្រូងផ្លូវ​ទំហំ​ទទឹង ២,៥ម៉ែត្រ បណ្ដោយ១២ ៧៥៩ ម៉ែត្រ និង​តម្លើង​បង្គោល​ភ្លើង​ព្រែក​ចំនួន ៤២៥ដើម ចាប់ពី​ផ្លូវ​រថភ្លើង​ដល់​រង្វង់​មូល​ព្រែក​ព្នៅ ក្នុង​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខ័​ណ្ឌ​ព្រែក​ព្នៅទទួលបាន​ទឹកប្រាក់​ចំណាយ​រហូតដល់៥៨.០៣៤. ០០០.០០០ រៀល(ហាសិប​ប្រាំបី​ប៊ី​លាន សាប​សិប​បួន​លាន​រៀល​គត់) បើ​គិត​ជា​ប្រាក់​ដុល្លារ គឺ​ស្មើ ១៤ ៣២៩ ៣៨២ (ដប់​បួន​លាន ម្ភៃ​ប្រាំបួន​ពាន់ បី​រយ​ប៉ែតសិប​ពីរ​ដុល្លា​អាមេរិក) បើ​គិត១ដុល្លារ​ស្មើ ៤០៥០រៀល។

ត្រង់ចំណុច​នេះ សំណួរ​សួរថា​តើ​ការចំណាយ​ប្រាក់ ដ៏​ច្រើន​សន្ធឹកសន្ធាប់ របស់​សាលា​រាជធានី​ភ្នំពេញ ទៅលើ​គម្រោង​ខាងលើ​តាមរយៈ​ការចចារ​ថ្លៃ ចុះ​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយ​គណៈកម្មាធិការ​ល​ទ្ធ​កម្ម របស់​សាលា​រាជធានី​ភ្នំពេញ ថា​តើ​តម្លៃ​ខាងលើនេះ មានតម្លៃ​ថ្លៃ ខ្ពស់ ឬ​ថោក​ជាង​ឯកជន? ហើយ​សួរថា តើ​ការចំណាយ​លើ​ការទិញ​ទំនិញនិង​សម្ភារៈរបស់ លោក​ប្រធាន​មន្ទីរ សាំ ពិសិដ្ឋ មាន​ធ្វើ​លទ្ធកម្ម​ត្រឹមត្រូវ​ដែរឬទេ? ហើយ​នៅក្នុង​លិខិត​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​បាន​យល់ព្រម​តាម​សំណើ​របស់ សាលា​រាជធានី​ភ្នំពេញ ក្នុង​ការផ្តល់​កិច្ចសន្យា​លេខ១៥៦០សហវ.អ​ល​សា ចុះ​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ផ្តល់ជូន មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ជា​អ្នកអនុវត្ត​ន៏​នោះ សុទ្ធតែ​បញ្ជាក់​ហាម​មិនអោយ​ប្រគល់​កិច្ចសន្យា​នេះ ប៉ុ​ន្តែត​ទៅឲ្យ​ក្រុមហ៊ុន​ឯកជន​ថែមទៀត។

ប្រភព​អះអាងថា គម្រោង​ដែល​ក្រសួង និង​សាលា​រាជធានី បានប្រគល់​ទៅ​ឲ្យ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ជា​អ្នក​អនុវត្តន៍​នោះ គឺ​សុទ្ធតែ​មានតម្លៃ​ខ្ពស់​លើស​ក្រុមហ៊ុន​ឯកជន ដែល​ប្រើប្រាស់​សម្ភារៈ​ផ្ទាល់ខ្លួន បុគ្គលិក​ស៊ីប្រាក់ខែ​ផ្ទាល់ខ្លួន និង​ចំណាយ​ដើមទុន រួម​នឹង​ការបង់​ព័ន្ធ​ជូន​រដ្ឋ​ចំនួន១០%បន្ថែមទៀត លើ​តម្លៃ​ដែល​ខ្លួន​ដេញថ្លៃ​បាន។ ប៉ុន្តែ​ចំពោះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​វិញ គឺ​បាន​ប្រើ​សម្ភារៈ​បច្ចេកទេស​រដ្ឋ បុគ្គលិក​ស៊ីប្រាក់ ខែ​រដ្ឋ និង​មិន​បង់​ព័ន្ធ​មួយ​កាក់​មួយ​សេន​ទេ ប៉ុន្តែ​បែរជា​ទទួលបាន​គម្រោង ក្នុងតម្លៃ​ថ្លៃ​ខ្ពស់ ជាង​ក្រុមហ៊ុន​ឯកជន ជា​អ្នកទទួលម៉ៅការ​ទៅទៀត។
ដោយឡែក ចំពោះ​ថវិកា ដែល​ទទួលផល​ចំណេញ ដែល​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សល់​ពី​ការអនុវត្តន៍​គម្រោង​នោះ តើ​លោក​ប្រធាន​មន្ទីរ សាំ ពិសិដ្ឋ យកទៅ​ណា..?ហើយ​ថា ករណីនេះ តើ​មាន​បានធ្វើ​បញ្ជីចំណាយ​ ច្បាស់លាស់​ទេដូចជា​ចំណាយ ទៅលើ​ការងារ​ទិញ​ទំនិញ​និង​សម្ភារៈ​សំណង់ ដើម្បី​ យកមក​ស្ថាបនា ការងារ​ជុស​ជុល និង​ថែទាំ​ផ្លូវ​ដែល​ខ្លួន​ទទួលបាន​គម្រោង​ទាំងនោះ​ជាដើម..។

ប្រភពព័ត៌មាន​ពី​មន្ត្រី នៃ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ ​សុំមិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា ករណី​ខាងលើនេះ គឺជា​ការចំណាយ​មិន​ប្រក្រតី ដោយ​រាល់​ការសម្រេចចិត្ត គឺ​ស្រេច​តែ​លើ​បបូ​ម៉ាត់ របស់លោក​ប្រធាន​មន្ទីរ សាំ ពិសិដ្ឋ ដោយមាន​ការចូលរួម​ពី ប្រធានការិយាល័យ​ផែនការ​គណនេយ្យ លោក ម៉ុម សុ​ខាន – លោក ហេង ងួន និង​លោក គន្ធ​រ៉ា រួម​និង​មន្ត្រី​ជំនិត​របស់លោក សាំ ពិសិដ្ឋ មួយចំនួនទៀត។ ពោលគឺ​មានន័យថា ប្រាក់​ត្រូវ​ចំណាយ​ពិត​អស់​ប៉ុន្មាន និង​ចំណេញ​បាន​ប៉ុន្មាន គឺ​នៅលើ​តែ​បបូ​ម៉ាត់​ពួកគាត់ ដោយសារ​ការចំណាយ​ទិញ​ទំនិញ​និង​សម្ភារៈ​សម្រាប់​អនុវត្តន៍​ការងារ​គេ​មិន​បានធ្វើ​លទ្ធកម្ម​នោះឡើយ។ ហេតុដូច្នេះ​នាំ​ឲ្យ លោក​ប្រធាន​មន្ទីរ សាំ ពិសិដ្ឋ និង​មន្ត្រី​ជំនិត របស់លោកម្នាក់ៗ ទទួលបាន​ប្រយោជន៍​ក្នុងឆ្នាំៗ មិនតិច​លាន​ដុល្លារ​នោះទេ ចំណែក​អ្នកខាតបង់​ធ្ងន់ធ្ងរ គឺ​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា។

ត្រង់ចំណុច​នេះ សំណួរ​សួរថា​តើ​ការចំណាយ​ប្រាក់ ដ៏​ច្រើន​សន្ធឹកសន្ធាប់ របស់​សាលា​រាជធានី​ភ្នំពេញ ទៅលើ​គម្រោង​ខាងលើ​តាមរយៈ​ការចចារ​ថ្លៃ ចុះ​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយ​គណៈកម្មាធិការ​ល​ទ្ធ​កម្ម របស់​សាលា​រាជធានី​ភ្នំពេញ ថា​តើ​តម្លៃ​ខាងលើនេះ មានតម្លៃ​ថ្លៃ ខ្ពស់ ឬ​ថោក​ជាង​ឯកជន? ហើយ​សួរថា តើ​ការចំណាយ​លើ​ការទិញ​ទំនិញនិង​សម្ភារៈរបស់ លោក​ប្រធាន​មន្ទីរ សាំ ពិសិដ្ឋ មាន​ធ្វើ​លទ្ធកម្ម​ត្រឹមត្រូវ​ដែរឬទេ? ប្រភពព័ត៌មាន បាន​អះអាងថា តាម​ដឹងអ្វីៗគ្រប់យ៉ាង ចង់​អស់ប្រាក់​តិច​ឬ​ច្រើន គឺ​អាស្រ័យទៅលើ​ការ​សំរេច របស់លោក​ប្រធាន​មន្ទីរ សាំ ពិសិដ្ឋ និង​មនុស្ស​ជំ​និត្យ​ជា​អ្នកកំណត់ ដោយ​កន្លង មក រាល់​គម្រោងនីមួយៗពួកគេ​បាន​ប្រាក់ចំណេញ​គ្រប់ទឹក។ បន្ថែម​លើស​នេះ ក៏​នៅមាន​គម្រោង​ជាច្រើន​ទៀត ដោយ​ក្នុង​គម្រោងនីមួយៗ មានតម្លៃ​មហាសាល។

មន្ត្រី​ថ្នាក់ទាប​ស្នើ​មិន​បង្ហាញ​អត្តសញ្ញាណ​មួយចំនួន កំពុង​បំរើកា​រងារ នៅ​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បាន​ចោទ​លោក សាំ ពិសិដ្ឋ ជា​ប្រធាន​មន្ទីរ​សព្វថ្ងៃនេះ ហាក់​បានចាត់ទុក​ស្ថាប័នរដ្ឋ​មួយ​នេះ ប្រៀប​បានជា​ក្រុមហ៊ុន​ឯកជន​ផ្តាច់មុខ របស់ លោក ព្រោះ​ពួកគេ​សង្កេតឃើញថា រាល់​ការចំណាយ និង​ចំណូល របស់​មន្ទីរ​រដ្ឋ​មួយ​នេះ មាន​ករណីមិន​ប្រក្រតី​ជាច្រើន ដូចជា​ការចំណាយ​ទៅលើ​ការងារ​ស្ថាបនា ជួសជុល​និង​ថែទាំ​ផ្លូវ​ជាដើម ដោយ​រាល់​ការសម្រេច​លើ​គ្រប់​បញ្ហា​ទាំងអស់ គឺ​ស្ថិតនៅលើ​បបូរមាត់ របស់លោក សាំ ពិសិដ្ឋ និង​បក្ខពួក​ជំនិត​មួយចំនួន។ល។

ទោះជា​បែបនេះ​ក្តី មិនទាន់​អាច​សុំ​ការពន្យល់​បំភ្លឺ​លើ​ករណី​ចោទប្រកាន់​នេះ​ពី លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​លោក​ម៉ុម សុ​ខាន ប្រធានការិយាល័យ​ផែនការ​គណនេយ្យ បានទេ​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​សៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨។ ដោយទូរស័ព្ទរោទិ៍តែពុំមានអ្នកលើក ទទួល ។ អរិយធម៌រងចំាទទួលការឆ្លើយបកស្រាយបំភ្លឺពីលោកនាយក សំា ពិសិដ្ឋ ដើម្បីឲ្យមហាជនអស់ចំងល់និងអស់សង្ស័យ ៕

 

Leave a Reply

(*) Required, Your email will not be published