គ្មានវាចារនឹងថ្លែង ! ចៅអធិការវត្ត ប្រយុទ្ធគ្នា ដណ្តើមកូន ក្នុងពោះស្រីស្នេហ៍ ម្នាក់ជាប់គុក ម្នាក់ដេកពេទ្យ នៅខេត្តកំពង់ស្ពឺ

, , Leave a comment

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍ប្រាប់ថា ចៅអធិការ​វត្ត​គី​រី​វង់​ស្លែង​ឈ្មោះ​សាន គឹ​ម​ស៊ន អាយុ​៤០​ឆ្នាំ​ ត្រូវ​បាន​មន្ត្រី​មន្ទីរធម្មការ​ខេត្ត និង​គណៈសង្ឃ​គ្រប់​លំដាប់ថ្នាក់ ​ធ្វើការ​បក​ស្បង់​ចីវរ ភ្លាម​ៗ​ បន្ទាប់​ពី​ចៅអធិការ​វត្ត ​រូប​នោះ​សង្ស័យ​ស្រវឹងស្រា​ ទាញ​កាំបិត​ផ្គាក់​ កាប់​ទៅ​លើ ​ព្រះសង្ឃ​មួយ​អង្គ​(​ភិក្ខុ​)​ ដែល​គង់នៅ​ក្នុង​វត្ត​ជាមួយ​គ្នា​បណ្តាល​អោយរ​ងរ​បួស​ចំនួន​៤​កន្លែង​ធ្ងន់ធ្ងរ សង្ស័យ​រឿង​ទំនាស់​អាថ៌​កំបាំង​អ្វីមួយ​រវាង​សង្ឃ​ទាំង​២​អង្គ​(​នាក់​)​នោះ កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​១១ខែតុលាឆ្នាំ​២០១៨ កន្លង​ទៅ​នៅ​ក្នុង​កុ​ដ្ឋ​លោក​សាន គឹ​ម​ស៊ន តែ​ម្តង ​ក្នុង​វត្ត​គី​រី​វង់​ស្លែង ​ហៅ​វត្ត​ទួល​ផ្កា ស្ថិត​នៅ​ក្នុងភូមិ​តាន​ង់ ឃុំ​ក្រាំង​អំពិល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

 

ប្រភពពីប៉ូលីសប្រាប់ថា កាលពី​យប់​ថ្ងៃទី​៩​ខែតុលា​ឆ្នាំ​២០១៨​ ជនសង្ស័យ​ខាង លើ ​បាន​ឈ្លោះ​គ្នា​ជាមួយ​ អតីត​សង្ឃ​មួយអង្គ​ ឈ្មោះ​ សុខ គ​ន្ធា ​អាយុ​៤៥​ឆ្នាំ ​ដោយ​ដណ្តើម​កូន​ ក្នុង​ពោះ​ស្រី​ស្នេហ៍ ហើយ​ជនសង្ស័យ​ បាន​ទាញ​កាំបិតផ្គាក់​ កាប់​ទៅលើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​ដា​ច់ស​សៃ​រ​ដៃ​ខាងស្តាំជើង​ខាងស្តាំ​២​កន្លែង ​និង​ត្រគៀក​ខាងឆ្វេង​រងរបួស​ធ្ងន់​។​

 

ក្រោយពី​កើតហេតុ​ ជនសង្ស័យ​បាន​រត់គេចខ្លួន ​រហូត​ដល់​ថ្ងៃទី​១៥​ ខែតុលា​ ទើប​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បាន ​និង​បាន​បញ្ជូន​មកកាន់​ស្នងការ​ខេត្ត ​ដើម្បី​​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕​

 

 

Leave a Reply

(*) Required, Your email will not be published