កូនប្រុសម្ចាស់ហាង ម៉ែ ក្មេក តូចចិត្តនិងប្រពន្ធ រត់ចូលរថយន្ត ធ្វើអត្តឃាត

, , Leave a comment

ខេត្តព្រៃវែង ៖ សេចក្តីរាយការណ៍ប្រាប់ថា បុរសម្នាក់ បានធ្វើអត្តឃាត ដោយរត់ចូលរថយន្ត កិនស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៦ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចមុខ ហាង ម៉ែក្មេក ហេងហេង ភូមិស្វាយអន្ទរទី១ឃុំស្វាយអន្ទរស្រុកស្វាយអន្ទរ ។

 

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆាយ ផានិត ភេទ ប្រុស អាយុ ៣០ឆ្នាំ(ត្រូវជាកូនប្រុសរបស់ម្ចាស់ហាងម៉ែក្មេក ហេងហេង) រស់នៅភូមិកណ្តាច់ ឃុំចុងអំពិល ស្រុកកញ្ច្រៀច។ មុនពេលកើតហេតុ បានរត់កាត់ទទឹងផ្លូវពីលិច​ទៅកើត ក៏ត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខកំពង់ធំ3A-0988 បើក​បុក បណ្ដាលឲ្យស្លាប់ភ្លាមៗ ចំណែកអ្នកបើកបរ បានរត់គេចខ្លួនបាត់ ស្រមោល។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះ មានវិបត្តិខ្លាំង​ជាមួយប្រពន្ធ ទើបសម្រេចចិត្ត បែបបនេះ ។

បច្ចុប្បន្នសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី រីឯរថយន្ត បង្ក យកមករក្សារទុកនៅប៉ុស្តិ៍រដ្ឋបាលស្វាយអន្ទរ ៕

 

Leave a Reply

(*) Required, Your email will not be published