យុវជនម្នាក់ លង់ទឹកស្លាប់ នៅទឹកទំនប់អូរភ្លង​​ ស្រុកកូនមុំ ខេត្តរតនគិរី

, , Leave a comment

ខេត្តរតនគិរី ៖ កាលពីវេលាម៉ោង៣រសៀល ​ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨ មាយុវជនម្នាក់លង់ទឹកស្លាប់ នៅទឹកទំនប់កំសាន្ត​ អូរភ្លង ភូមិ ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

​មន្ត្រីប៉ូលីសមូលដ្ឋានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ប៉ាវ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិ២សង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរី មុខរបរកម្មករ ដាំដុះកៅស៊ូ មកលេងកំសាន្ត ជាមួយសាច់ញាតិមិត្តភក្តិ ហើយលង់ស្លាប់ ខណះ អ្នកជិតខាងមិនអាចជួយសង្គ្រោះបាន ។

​សាកសព សមត្ថកិច្ច​បានប្រគល់ទៅឲ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី៕

 

Leave a Reply

(*) Required, Your email will not be published