លោក លាង ហៃ ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ព្រលែងកូនចៅពុករលួយ តាមអំពើចិត្ត

, , Leave a comment

 រាជធានីភ្នំពេញ ៖ ភាពមិន​ក្រ​ប្រ​តី របស់លោក លាង ហៃ ប្រធានការិយាល័យ​គយ​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញបាន​កំពុង​បែកធ្លាយជា​បន្តបន្ទាប់តាមរយៈ​ បណ្ដាញសារព័ត៌មាន​បាន​ធ្វើការ​ផ្សព្វផ្សាយ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការបង់​លុយ​ពី​៣៥​ទៅ​៧៥​ដុល្លារ​ គឺ​សម្រាប់​ឯកសារ​ ដែល​គ្មាន​កំហុស ចំណែក​ឯកសារ​ ដែលមាន​កំហុស​តិចតួច ​ត្រូវ​ក្រុមមន្ត្រី​គយ​ក្រោម​ការគ្រប់គ្រង ​របស់លោក លាង ហៃ គាប​យកលុយ​ពី​អ្នក​រត់ការ​ឯកសារ​ នាំចូល​ទំនិញ​យ៉ាង​ពេញបន្ទុក​តែម្តង​។ អាចនិយាយបាន​ថា​លោក លាង ហៃ កំពុង​អនុវត្តន៍​តាម​រូបមន្ត​ពុករលួយ​របស់លោក ហ៊ី​វ សុធា​រិ​ទ្ធ យ៉ាង​ខ្ជាប់ខ្ជួន​គឺ​ខំប្រឹង​ប្រមូល​លុយ​តាមច្រើន​រូបភាព​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

បើតាម​ព័ត៌មាន​ថា សម្រាប់​ទំនិញ​វិនិយោគនាំចូល​តាម​ច្រក​អាកាសយានដ្ឋានអន្តរ ជាតិ​ភ្នំពេញ អាច​ត្រូវ​បង់លុយ​ប្រមាណ៧៥ដុល្លារ។ ក្នុងនោះ​ទី១-ត្រូវ​បង់លុយ៥ដុល្លារ​សម្រាប់​មន្ត្រី​គយ​ទទួល​ផែន​ចុះ​លេខ​ឈ្មោះធឿនទី២-បង់លុយ​ចំនួន២០ដុល្លារសម្រាប់ ​គណនេយ្យ​ឈ្មោះ សារ៉ាន់ ទី៣-ត្រូវ​បង់លុយ១០ដុល្លារ សម្រាប់​ប្រធាន​ផ្នែក​ត្រួតពិនិត្យ​និង១០ដុល្លារ​ទៀត​ផ្នែក​កូនចៅ​មន្ត្រី​គយ​ខាង​ត្រួតពិនិត្យ។ទី៤-ត្រូវ​បង់លុយ២០ដុល្លា សម្រាប់​មន្ត្រី​គយ​ផ្នែក​កាត់​ស្តុកបញ្ចុះ​ឯកសារ និង​ទី៥-ត្រូវ​បង់​ឲ្យ​អនុប្រធាន​ការិយា ល័យ ​ចំនួន៥ដុល្លារ ជា​កិច្ចបញ្ចប់​ដោយ​មិនអាច​តវ៉ា​បានឡើយ។

ករណីនេះ មានការ​អំពាវនាវ​ឲ្យ​លោក​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក​ គុណ ញឹម អគ្គនាយក​គយ ពិនិត្យមើល​ភាពមិន​ក្រ​ប្រ​តី របស់លោក លាង ហៃ ដែលព្រលែងកូនចៅអោយយកលុយតាមអំពើចិត្តផង៕

 

Leave a Reply

(*) Required, Your email will not be published