រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៣រសៀលត្រូវនឹងថ្ងៃទី៣ខែតុលាឆ្នាំ២០១៨ ស្ថិតនៅលើស្ពានលីយ៉ុងផាត់ ។ករណីគ្រោះថ្នាក់ដ៍រន្ធត់ រថយន្តដឹកស៊ីម៉ងត៍ បានកិនស្រ្តីម្នាក់ស្លាប់ យ៉ាងអាណោចអាធម។
ប្រភពពីកន្លែងកើតហេតុប្រាប់ថា វេលាខាងលើមានរថយន្តធុនធំដឹកស៊ីម៉ង ម៉ាកហ៊ីយ៉ុនដាយពណ៌សពាក់ស្លាកលេខ ឃ១៣២២ភព៣ បានបើកបរលើស្ពានដាច់ហ្វ្រាំងបានរអិលថយក្រោយជ្រុលមកកិនស្ត្រីពីរនាក់ ម្តាយកូន ដែលកំពុងបណ្តើរម៉ូតូ នៅលើស្ពានលីយ៉ុងផាត់ បណ្តាលឲ្យ យុវតីរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ស៊ុនតាំងហៀង អាយុ១៩ឆ្នាំ រស់នៅភូមិអន្លង់ស្លែង ឃុំសំបួរមាសស្រុកមុខកំពូលខេត្តកណ្តាលកិនដាច់ ជាកំណាត់ៗស្លាប់ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ យ៉ាងគួអោយសង្វែកបំផុត ។ ចំណែករថយន្តបង្ករ បន្ទាប់ពីកើតហេតុត្រូវបានសមត្ថកិច្ចចាប់បញ្ជូនទៅការិយាល័យចរាចរជើងគោករាជធានីភ្នំពេញ៕