រូបភាព​សិច​ស៊ី​របស់ ថៃ នារី​សុជាតា ត្រូវ​មហាជន​រិះគន់ថា “​គីង្គក់​លក់​ថ្នាំ​ស្រែង​”

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ បន្ទាប់ពី​ក្រសួង​បានដាក់​ចេញ ​នូវ​បំរាម​ចំពោះ​តារា​ស្រី​មួយចំនួន​ដែល​និយម​ប្រើប្រាស់​ទម្រង់​សិច​ស៊ី សម្ញែង​ដើមទ្រូង រួចមក​នោះ គេ​នឹក​ចាំ​នូវ​អតីត Freshie និង​ជា​តារា​បង្ហាញ​ម៉ូដ​កញ្ញា ថៃ នារី​សុជាតា ដែល​គេ​ស្គាល់​ថា ជា​កូនស្រី​បង្កើត​របស់ លោក​ ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។

​តារា​ស្រី​រូបនេះ​បាន​បង្ហោះ​រូបភាព​សិច​ស៊ី​ជាច្រើន​សន្លឹក លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ថ្មី​មួយ (Instagram) របស់ខ្លួន ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់អារម្មណ៍​ជាខ្លាំង​រហូត​លេចចេញ​ការរិះគន់​។ ចំពោះ​ការរិះគន់​ចំៗ​ទាំងអស់នេះ ព្រោះតែ​ឪពុក​របស់​កញ្ញា​គឺ លោក ថៃ​នរៈ​សន្យា ជា​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ទើបតែ​ព្រមាន​តារា​សិច​ស៊ី​៤​រូប​ក្តៅៗ​។​

​ការទម្លាយ​រូប​សិច​ស៊ី​ជាច្រើន​សន្លឹក ដែល​គេ​រិះគន់ ព្រោះតែ​នាង​ក៏​ធ្លាប់​ចូលប្រឡូក​នៅក្នុង​វិស័យ​សិល្បៈ​ហើយ​ត្រូវបាន​គេ​ស្គាល់​ថា ជា​អតីត​ហ្វ្រេស​ស៊ី​ហ្គើ​ល និង​ជា​ប្អូនស្រី​របស់លោក​ថៃ​នរៈ​ពិ​ទូ​នោះ​ផងដែរ​។ នាង​បាន​រៀបការ​មាន​ស្វាមី និង​កូន​រួចទៅហើយ ប៉ុន្តែ​ក៏បាន​ធ្វើ​ឲ្យ​មតិ​ជាច្រើន​នៅតែ​រិះគន់​នឹង​រូបថត​ថា មិនបាន​ឆ្លុះបញ្ចាំង​ពី​ភាពយុត្តិធម៌ ខណៈ ដែល​សិល្បករ​មួយចំនួន ពិសេស​អតីត​សិល្បករ​ខ្លះ​រង​ការព្រមាន​ធ្ងន់ៗ​ពី​ក្រសួង​កន្លងមក​។​

​ការតុបតែង​ខ្លួន​រប​ស់​នាង ថៃ នារី​សុជាតា កាន់តែ​ស្រស់ស្អាត​គួរ​ឲ្យ​ក្នាញ់ ចំណែកឯ​រាង​ដ៏​ស្រ​ឡូ​ន​របស់​នាង ក៏​ធ្វើ​ឲ្យ​ប្រុសៗ​សំឡឹងមើល​មិន​ដាក់​ភ្នែក ព្រោះតែ​ការ​ស្លៀក​ឈុត​ប៊ី​ហ្គី​នី​ហាក់​បញ្ចេញ​ភាព​សិច​ស៊ី​ខ្លាំង​។ មតិ​ជាច្រើន​លើកឡើងថា បើទោះបីជា ថៃ នារី​សុជាតា ហាក់​មិនសូវ​បង្ហាញមុខ​នៅក្នុង​ការងារ​សិល្បៈ​ក្ដី ប៉ុន្តែ​ទស្សនិកជន​នៅតែ​ចាប់អារម្មណ៍ និង​តាមដាន​រាល់​សកម្មភាព និង​ជីវិត​ឯកជន​របស់​នាង ខណៈ​ជា​រៀងរាល់ថ្ងៃ​នាង​តែងតែ​បង្ហោះ​រូប​សិច​ស៊ី​ជាច្រើន​ចូលទៅក្នុង​បណ្ដាញ​អ៊ិន​ស្តារ​ក្រាម​ជា​ហូរហែ​។​

​គួរ​បញ្ជាក់ដែរថា ថ្មីៗ​នេះ​សេចក្តីអំពាវនាវ​របស់​ក្រសួង​នេះដែរ​ធ្វើឡើង​ក្រោយពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានប្រកាស​ឈ្មោះ​តារា​សិច​ស៊ី​ចំនួន​៤​នាក់​ថា បាន​ជាប់​ក្នុង​បញ្ជីខ្មៅ​របស់​ក្រសួង​ពី​បញ្ហា​រឿង​សិច​ស៊ី​ជ្រុល​ក្នុង​ពិភព​សិល្បៈ​ដោយ​ក្រសួង​គ្រោង​នឹង​កោះហៅ​មក​ណែនាំ​។ ទោះជា​យ៉ាងណា​តារា​មួយចំនួន​ធ្លាប់​បានចេញ​ប្រតិកម្ម​ភ្លាមៗ​ចំពោះ​គម្រោង​របស់​ក្រសួង ដែល​ហៅ​ពួក​គ​ទៅធ្វើ​ការណែនាំ​ថា​ជា​រឿង ដែល​ហួសចិត្ត​។​

​សិល្បករ​ស្ថិតក្នុង​ការចាត់​ចូលក្នុង​ចំណោម​តារា​សិច​ស៊ី ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បានកំណត់​ឈ្មោះ​តារា ដែល​ត្រូវ​ចូលខ្លួន​មក​ណែនាំ​មាន​លោក អែន​ឌី​, អ្នកនាង ស្រី​ម៉ុ​ច​, កញ្ញា រតនៈ ពិសី និង​កញ្ញា ពេជ្រ​អា​វី​ហ្សា ក្នុងនោះ ក៏មាន​កញ្ញា សេង សូ​ណា ដែល​ត្រូវបាន​ក្រសួង​ចេញ​បម្រាម​ក្នុងការ​ប្រឡូក​សិល្បៈ​មួយឆ្នាំ ដូច​ករណី​កញ្ញា ដេ​នី​ក្វាន់ ដែរ​៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Leave a Reply

(*) Required, Your email will not be published