លោក ហេង ផល្លា ប្រធាន​ជញ្ជីង​ថ្លឹ​ង​​​​​រ​ថ​​យន្ត​​នៅ​​ស្ថា​នី​យ​​ថ្នល់កែង​ ​យកឈ្មោះ​​ស្រ៊ូ ស្រ៊ុន ប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម ​មក​កាង​ខំប្រឹង​បូម​ មិន​ប្រ​យ​ត្ន័​បែក​ពោះ

, , Leave a comment

លោក ហេង ផល្លា មិន​ស្តាប់​អនុសាសន៍​ប្រមុខ​រាជរដ្ឋាភិបាល ហ៊ុន សែន ដែល​បានប្រកាស ​ឲ្យ​គ្រប់​ស្ថានីយ​ថ្លឹង​រថយន្ត​ទាំងអស់​ នៅតាម​ដងផ្លូវ ​ក្នុងប្រទេស​កម្ពុជា ចាត់វិធានការ​គ្រប់​ម្ចាស់​ ​រថយន្ត​ទាំងឡាយណា ដែល​ផ្ទុកទំនិញ​លើស​ទម្ងន់​ដែល​ច្បាប់​បានកំណត់ ដោយ​រើចេញ​។​

ខេត្តកំពង់ចាម ៖ ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ថ្នល់កែង របស់លោក ហេង ផល្លា ដែលមាន​ទីតាំង​នៅតាម​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុងស្រុកបាធាយខេត្តកំពង់ចាម មាន​តួនាទី​ត្រួតពិនិត្យ ផាកពិន័យ​លើ​រថយន្ត ​ដឹកជញ្ជូន​លើស​ទម្ងន់​ជាការ​បង្ការ​ទប់ស្កាត់ ​កុំ​ឲ្យ​ក្រុម​ឈ្មួញ​រកស៊ី​ ដឹកជញ្ជូន​ទំនិញ​ បំផ្លាញ​ផ្លូវ​ស្ពាន​។

ប៉ុន្តែ​ការអនុវត្ត​ជាក់ស្តែង​លោក ហេង ផល្លា មិនដែល​ឈឺក្បាល​វិលមុខ​អ្វី​ឡើយ ចំពោះ ​ការដឹកជញ្ជូន​លើស​ទម្ងន់ ​ដូចដែល​ប្រជាពលរដ្ឋ​បាន​រិះគន់ថា ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ស្ថានីយថ្នល់កែង​​របស់លោក ហេង ផល្លា គ្រាន់តែ​ជា​ប៉ុស្តិ៍​ជជុះ​មួយ​ក្នុង​ការប្រមូល​លុយ​ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។​ហើយ​លោក​ ហេង ផល្លា​ ​បាន​យក​អំណាច​បុណ្យ​សក្តិ​លោក ​ស្រ៊ូ ស្រ៊ុន ប្រធានមន្ទីរ សាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម មក​កាង​ និង​កៀបសង្កត់​អ្នកបើកបរ​ឆ្លងកាត់​ ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​។​នៅពេល​បើកបរ ​រថយន្ត​ឆ្លងកាត់​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់កែង​ដែល​គ្រប់គ្រង​ដោយ​លោក ហេង ផល្លា និងអនុប្រធានឈ្មោះ ខុង សារួន គឺ​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ទាំង​តូច​ទាំង​ធំ ទោះ ជា​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​សុទ្ធតែ​ត្រូវ​តម្រង់​ជួរ​គ្នា​ហើយ​អ្នកបើកបរ​រថយន្ត ឬ​ព្រូ​រថយន្ត​ត្រូវ​កាន់​លុយ​យកទៅ​បង់​ជូន​មន្ត្រី​សាធារណ​ការដែល​ប្រចាំការ​នៅ​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​នោះ ហើយ​សម្រាប់​ឈ្មួញ​ធំៗ​ គេ​បាន​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​លោក ហេង ផល្លា សម្រាប់​បង់លុយ​ដុំ​ប្រចាំខែ​។ សម្រាប់​មន្ត្រី​សាធារណ​ការដែល​ប្រចាំការ​នៅ​ចំណុច​ជញ្ជីង​ថ្លឹង​រថយន្ត​ថ្នល់កែង​នោះ​ធ្វើ​អ្វីៗ​តាមតែ​បទបញ្ជា​របស់លោក ហេង ផល្លា ដែលជា​មេ​កើយ​ប៉ុណ្ណោះ ហើយ​រាល់​ការបង់​លុយ​របស់​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ច្បាស់​ណាស់​ដែលថា វា​ហូរ​ចូល​តែ​ ហោប៉ៅ​ផ្ទាល់ខ្លួន​ របស់លោក ហេង ផល្លា មិន​បានជា​ប្រយោជន៍​នៃ​ចំណូល​ថវិកាជាតិ​នោះទេ ។​

អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ បាន​បង្ហើប​ឲ្យ​ដឹងថា នៅតាម​បណ្តា​ស្ថានីយ​ថ្លឹង​រថយន្ត​ដូចជា​នៅ​ចំណុច​ស្ថានីយ​ថ្នល់កែង​របស់លោក ហេង ផល្លា គឺ​គេ​កំណត់​ឲ្យ​បង់លុយ​ ក្នុង​មួយគ្រឿង ​ចាប់ពី​១០​ម៉ឺន ​ទៅ​២២​ម៉ឺន​រៀល នេះ​សម្រាប់តែ​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​បន្តិចបន្តួច​ប៉ុណ្ណោះ​។ ក្នុងករណី​ដឹក​លើស​ទម្ងន់​ច្រើន​លើសលប់​ហើយ​មិនមាន​ការទំនាក់ទំនង​ជាមួយ​លោកហេង ផល្លា ដោយ ផ្ទាល់​ទេនោះ ត្រូវគេ​ចាប់​ថ្លឹង​រថយន្ត​ ហើយ​ធ្វើការ​ផាកពិន័យ​ដោយ​អួតអាង ពី​ការអនុវត្ត​ច្បាប់​ដែល​ក្នុង​រថយន្ត​ខ្លះ​ត្រូវ​បង់ប្រាក់​ដល់​ទៅ​១​ពាន់​ឬ​២​ពាន់​ដុល្លារ​អាមេរិក​ក៏មាន ហើយ​គេ​មិន​ច្បាស់​ទេ​ថា តើ​ប្រាក់​ពិន័យ​បែបនេះ​ត្រូវ​បង់​ចូល​ជា​ថវិកាជាតិ ឬក៏​យ៉ាងណា​នោះទេ ព្រោះ​ពេល​បង់លុយ​នោះ​មានតែ​កិច្ចសន្យា​មួយ​ស្តីពី​ការឈប់​ដឹក​លើស​ទម្ងន់​តទៅទៀត​។​

ដូច្នេះលោក ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះអីលោក ហេង ផល្លា ឡើងកាន់តំណែងជាប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តថ្នល់កែង មួយរយៈពេលខ្លីសោះ ក៏ចាប់ផ្ដើមប្រើតួនាទីនិងអំណាចប្រមូលលុយ តាមរបៀបពុករលួយ យ៉ាងគ  ឃ្លើន។

 

 

Leave a Reply

(*) Required, Your email will not be published