រថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់មនុស្សម្នាក់នៅ លើកំណាត់ផ្លូវជាតិលេខ៤

, , Leave a comment

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពីនៅ​វេលា​ម៉ោង​៥កន្លះល្ងាច  ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤២-១៤៣ ស្ថិត​ក្នុងភូមិ​-​ឃុំ​ចម្ការ​ហ្លួង ស្រុក​កំពង់​សិលា ខេត្ត​ព្រះ​សីហ​នុ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង លើ​ផ្លូវជាតិ​លេខ​៤​។ រវាង​រថយន្ត​កូរ៉េ​ពីរ​តោន​កន្លះ ស្លាក​លេខ ភ្នំពេញ 3C-5112 មាន​ទិស​ដៅ​ពី​ភ្នំពេញ ​ទៅ​ខេត្ត​ព្រះ​សីហ​នុ បាន​បុក​ជាមួយនឹង​រថយន្ត តួ​រី​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-6106 ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​បណ្តាល​ឲ្យ​អ្នកបើក បរ ឈ្មោះ ហេង បូ​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ ចម្ការ​ដី ឃុំ​ពង ទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្តកំពត ស្លាប់​នៅ​នឹង​កន្លែង​។ចំណែក អ្នកបើកបររថយន្តបង្ករ រត់បាត់ ៕

 

Leave a Reply

(*) Required, Your email will not be published