មន្ដ្រីយោធាពាក់ផ្កាយពីរ ត្រូវក្មេងស្ទាវកាប់ឲ្យរងរបួស ក្រោយផ្ទុះអាវុធ ចំនួន៣គ្រាប់

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នៅវេលាម៉ោង០៧កន្លះយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨នេះ មានករណីក្មេងស្ទាវពីក្រុមក្មេងទំនើងផឹកស៊ីឈ្លោះគ្នា លោកផ្កាយ២ ចេញទៅឃាត់ តែក្មេងទំនើងមិនស្ដាប់ ក៏សម្រេចចិត្តផ្ទុះអាវុធចំនួន៣គ្រាប់ ដើម្បីបំបែកសកម្មភាពឈ្លោះគ្នានេះ ត្រូវក្មេងកាប់អោយរងរបួសដៃ។

ហេតុការណ៍នេះ ស្ថិតនៅបុរីចាន់សម្បត្តិ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

ប៉ូលីសប្រាប់ថា ដើមចមដែលនាំឲ្យមានការផ្ទុះអាវុធនេះ គឺផ្ដើមចេញពីក្រុមក្មេងទំនើងមួយក្រុមបានផឹកស៊ី ស្រាប់តែឈ្លោះគ្នា ពេលនោះលោកផ្កាយ២ ឈ្មោះ  អ៊ឹម សុថា ជាមន្ដ្រីយោធា អាយុ៤៨ឆ្នាំ បានចូលទៅឃាត់កុំឲ្យឈ្លោះគ្នា តែក្រុមក្មេងទំនើងទាំងនោះមិនស្ដាប់ បែរជាទាញកាំបិតកាប់ មន្ដ្រីយោធាបណ្ដាលឲ្យរងរបួសដៃ ភ្លាមនោះជនរងគ្រោះជាមន្ដ្រីយោធា បានបង្ខំចិត្តដកកាំភ្លើងម៉ាក រ៉ូឡូ នៅចង្កេះបាញ់ឡើងលើចំនួន៣គ្រាប់ ដើម្បីបំបែកតែម្ដង តែមិនបណ្ដាលឲ្យត្រូវពលរដ្ឋណាម្នាក់ឡើយ។

ក្រោយកើតហេតុទាំងកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើអន្ដរាគមន៍ និងបានដកហូតកាំភ្លើងរបស់លោកឧត្តមសេនីយ៍យោធាជាបណ្ដោះអាសន្ន ដើម្បីចាត់ការបន្ដតាមនីតិវិធីផងដែរ៕

 

Leave a Reply

(*) Required, Your email will not be published