គ្រូបង្រៀន រាប់រយនាក់ តវ៉ា មិនឲ្យលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ ដកនាយកវិទ្យាល័យព្រះស៊ីសុវត្ថិ

, , Leave a comment

រាជធានី​ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រុមគ្រូបង្រៀន នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ប្រមាណជាចំនួន១៥២នាក់ បានរួមសហការគ្នាធ្វើការតវ៉ា ដោយមានការផ្ដិតមេដៃ ដើម្បីទាមទារឲ្យគាំទ្ររក្សាទុក នូវនាយកសាលាចាស់ដដែល ដោយពួកគាត់មិនចង់ឲ្យ មានការផ្លាស់ប្តូរនាយកសាលាចាស់ ដាក់នាយកសាលាថ្មីទេ។

តំណាងគ្រូបង្រៀន វិទ្យាល័យព្រះសីសុវត្ថិ បានថ្លែងប្រាប់ អោយថា មូលហេតុដែលនាំឲ្យឈានទៅដល់ការផ្តិតមេដៃនេះដោយសាររដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាលោកហង់ ជួនណារ៉ុន បានប្រកាសដកលោក មូល ស៊ុយហេង នាយក សាលាវិទ្យាល័យព្រះស៊ីសុវត្ថិចេញពីក្រមខណ្ឌគ្រូបង្រៀន។ហេតុដូចនេះ“បុគ្គលិក យើងខ្ញុំមាន២២១នាក់ ក្នុងនោះមាន១៥២នាក់ផ្ដិតមេដៃគាំទ្រ មិនឲ្យដក ឲ្យរក្សានាយកចាស់ដដែល” ។

បើយោងតាមប្រកាសស្តីពីការផ្លាស់ប្តូរទីកន្លែងបម្រើការងារដែលចុហត្ថលេខា ដោយ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៨បានឲ្យដឹងថា “សម្រេចផ្លាស់លោក មូល ស៊ុយហេង នាយកវិទ្យាល័យព្រះស៊ីសុវត្ថិនៃមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ឲ្យមកបម្រើការងារ នៅ នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ក្រោមឱវាទក្រសួងអប់រំ”។

មិនអាចទាក់ទងបញ្ជាក់ពីលោក ឌី ខាំបូលី ដែលជាអ្នកនាំពាក្យក្រសួងអប់រំថ្មី បាននៅឡើយ៕

 

 

Leave a Reply

(*) Required, Your email will not be published