ឆេះកប៉ាល់ ដឹកអ្នកដំណើរ ស្លាប់ជិត២០នាក់ និងរងរបួសច្រើននាក់ នៅឥណ្ឌូនេស៊ី

, , Leave a comment

ប្រទេសឥណ្ឌូនេស៊ី ៖ ពត័មានក្រៅប្រទេសប្រាប់ថា កាលពីថ្ងៃទី១៤ ខែកញ្ញា យ៉ាងហោចណាស់ មានមនុស្សចំនួន ១៣នាក់ បានស្លាប់ នៅក្នុងគ្រោះអគ្គីភ័យឆេះ នៅលើកប៉ាល់មួយគ្រឿង នៅឯនាយឆ្នេរសមុទ្រ នៃប្រទេសឥណ្ឌូណេស៊ី ។ យោងតាមអ្នកនាំពាក្យ ក្រុមប្រឹក្សាគ្រប់គ្រង គ្រោះមហន្តរាយ ឥណ្ឌូណេស៊ីបានឱ្យដឹងថា ជាលទ្ធផលនៃប្រតិបត្តិការជួយសង្គ្រោះ គេបានជួយ សង្គ្រោះមនុស្ស ១២៦នាក់ ពីកប៉ាល់ដែលឆេះនោះ។

អ្នកនាំពាក្យក្រសួងដឹកជញ្ជូនបាននិយាយថា “កប៉ាល់បានឆាបឆេះ គឺធ្វើដំណើរទៅកំពង់ផែ Bangai នៅក្នុងខេត្ត Sulawesi ហើយនៅទីបំផុតបាន លិច ចុះក្នុងទឹកនៅកោះ Sagu ។ ប្រតិបត្តិការការស្វែងរក និងជួយសង្គ្រោះ សម្រាប់មនុស្សដែលបាត់ខ្លួន កំពុងដំណើរការ ។

សូមបញ្ជាក់ថា ការដឹកជញ្ជូនតាមនាវា គឺជាការដឹកជញ្ជូន ដ៏មានប្រជាប្រិយមួយនៅប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសមួយ ដែលមានកោះជាង ១៧.៥០០ កោះ នៅទូទាំងប្រទេស៕

 

Leave a Reply

(*) Required, Your email will not be published