បែកធ្លាយ ពុករលួយ លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ

, , Leave a comment

ខេត្តបន្ទាយមានជ័យ៖ សេចក្តីរាយការណ៍ប្រាប់ថាចាប់តាំងពី​លោក សាន វិជ្ជា​ សា​រ៉ាវុធ មកកាន់​តំណែង​ ជា​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាមានជ័យ គឺ​បទល្មើស​នាំចូល​ទំនិញ​ខូចគុណភាព ទំនិញ​ហួស​កាលកំណត់​ប្រើប្រាស់​ និង​ចំណីអាហារ​ មាន​លាយ​សារ​ធាតុគីមី ​នៅតែ​កើតឡើង​យ៉ាង​រាលដាល​។ ប្រភព​បាន​ឲ្យ​ដឹងថា នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត គឺ​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​នេះ មិន​ចាត់វិធានការ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​មុនពេល​អនុញ្ញាត ឲ្យ​ឈ្មួញ​នាំចូល​នោះទេ ដោយ​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​សុខ​ស្រួល​។ ទំនិញ​ទាំងនោះ​មានដូចជា បន្លែ ផ្លែឈើ ត្រី សាច់ គ្រឿងទេស គ្រឿងឧបភោគ​បរិភោគ​ច្រើន​ប្រភេទ ហើយ​សូម្បីតែ​សាច់មាន់ ប្រហិត គ្រឿងក្នុង​មាន់ គ្រឿងក្នុង​ជ្រូក គ្រឿងក្នុង​គោ និង​ចំណីអាហារ​ផ្សេងៗ​ទៀត​ដែលមាន​លាយ​សារ​ធាតុគីមី ក៏​ឈ្មួញ​អាច​នាំចូល​តាម​អំពើ​ចិត្ត​ដែរ​។

សមត្ថកិច្ច​ពាក់ព័ន្ធ​ នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា មន្ត្រី​កាំ កុងត្រូល​ប្រចាំ​ច្រក​នេះ បាន​ចាត់វិធានការ​យ៉ាង​តឹងតែង ​ក្នុងការ​បង្ក្រាប​អាជីវករ​និង​ប្រជាពលរដ្ឋ​តូចតាច​ ដែល​នាំចូល​ទំនិញ​ប្រភេទ​គ្រឿងឧបភោគ​បន្តិចបន្តួច​ដើម្បី​បាន​ប្រាក់ចំណូល​ ដោះស្រាយ​ជីវភាព​គ្រួសារ​។ ចំណែក​ឈ្មួញ​ធំៗ​នាំចូល​ទំនិញ​ ប្រភេទ​គ្រឿង​ឧបភោគ បរិភោគ​ខូចគុណភាព និង​មាន​លាយ​សារ​ធាតុគីមី​ក្នុង​មួយថ្ងៃៗ​រាប់សិប​តោន​បែរជា​មន្ត្រី​កាំកុងត្រូល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចាំ​រាប់​ក្បាល​រថយន្ត​យកលុយ​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ឡើយ​។ ការដែល​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ហ៊ាន​ធ្វើ​អ្វីៗ ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល ​ខេត្តបន្ទាយមានជ័យ ដែល​កំពុង​សប្បាយ​ប្រមូល​ផលប្រយោជន៍​ តាមរបៀប​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​។ ដូច្នេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រសួងពាណិជ្ជកម្ម គួរពិនិត្យមើល​អំពើពុករលួយ​និង​ភាព​អសកម្ម​របស់លោក សាន វិជ្ជា​សា​រ៉ាវុធ និង​មន្ត្រីក្រោមឱវាទ​ជាបន្ទាន់​៕

 

Leave a Reply

(*) Required, Your email will not be published