ថ្មីសន្លាងរឿងសង្ឃ និងស្រីស្នេហ៍ បានផ្ទុះឡើងទៀតហើយ បង្កការទាក់ទាញពីអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ធ្វើការចែកចាយបន្តគ្នាគួរជាទីចាប់អារម្មណ៍យ៉ាខ្លាំង ពីគណនីហ្វេសប៊ុកឈ្មោះ«កញ្ញា លក្ខិណា ដាមេមត់»ភ្ជាប់ដោយការបង្ហោះរូបភាព មានព្រះសង្ឃ និងពាក្យដៀលត្មេះ ក្នុងអរុរោះយ៉ាងធ្ងន់ៗ បានបង្ហាញសាររៀបរាប់ ពីទង្វើសង្ឃ ក្នុងរូបភាព ដែលនាងបង្ហោះនោះថា «អាថោកទាបនេះ វារកលុយតាមសាសនា មកចិញ្ចឹមស្រី»។
បង្ហាញបន្ថែមពីសារដែលនាងហាក់ដឹងច្បាស់ពី ទង្វើទុច្ចរិតរបស់សង្ឃនោះ ពីគណនីហ្វេសប៊ុក ដែលទទួលបានការចាប់អារម្មណ៍ ពីមហាជនខ្មែរ និងការបង្ហោះ រូបភាពបកអាក្រាត ចោរថង់យាម សង្ងំក្នុងសាសនានោះ នាងបាន បង្ហាញឲ្យដឹងផងដែរថា «នេះជាស្រីទី២របសើវា នៅមានស្រីមួយទៀតរបស់វា ជាមេម៉ាយកូនពីរ រកស៊ីអ៊ុតសក់នៅភ្នំពេញ ខ្ញុំនិងប្រាប់បងប្អូនឲ្យដឹង វាបានកាយខ្ញុំហើយ វាក្បត់ខ្ញុំ បោះបង់ខ្ញុំចោល»។ ក្រោយភ្លើងប្រច័ណ្ឌកាន់តែឆាបឆេះស្រាប់តែម្ចាស់គណនីហ្វេសប៊ុករូនេះ ទម្លាយកេរ្តិ៍ខ្លួនទៀតថា «ខ្ញុំនឹងបកអាក្រាតវាឲ្យពុទ្ធបរិស័ទបានដឹង ខ្ញុំខូចខ្លួនប៉ុណ្ណេះហើយ ខ្ញុំមិនឲ្យអាថោកទាបឯងរស់នៅសុខក្នុងសាសនាបោកប្រាសប្រជាជនទេ។ មើលឫកពារវាពូកែណាស់ពីខាងក្រៅ គួរឲ្យជ្រះថ្លាណាស់។ យកខ្លួនខ្ញុំនៅវត្តពពែក្រោមបានពីរដង នៅវត្តមហាមន្រ្តីបានបីដង។ អាឡូវលោកឯងចង់ដោះដៃ រកមីស្រីថ្មីនោះ។ខ្ញុំនឹងប្រាប់បងប្អូនឲ្យដឹង ញុមដល់ករហើយ»។
ខណៈអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកបែរជានាំគ្នាខមមិនខឹងសម្បារទៅលើម្ចាស់គណនីរូបនេះទោវិញថា«ប្អូនស្រីក៏មានចំណែកខុសដែរ រូបប៉ុណ្ណឹងដែរមិនគួរទៅបេះពាល់ដល់ព្រះសង្សទេ បើនាងបានឆ្ងាញ់ប្រាំដង ហើយនាងទៅគេងទៀតទៅកុំមកធ្វើចឹងទៀតឈប់បានឈប់ទៅបានទេ។តែបើវាជាការពិតត្រូវនិយាយដើម្បីកុំឲ្យអាមនុស្សខូចវារស់នៅបានក្នុងរូបភាពជាអ្នកល្អ ដូចគ្នា»។
ករណីខាងលើ មិនអាចទាក់ទងការបញ្ជាក់ ពីភាគីណាមួយបាននៅឡើយទេ៕


