លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ មើលមិនឃើញ ឈ្មោះ ធឿន ប្រធានប្រជាការពារ សង្កាត់ទួលសង្កែ១ បញ្ជាកូនចៅប្រមូលលុយពីអាជីវករលក់ដូរតាមដងផ្លូវ តាមរូបភាពពុករលួយ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ មិនបាន​ប៉ុន្មាន​ផង ព្រោះតែ​ការស្រេកឃ្លាន​នូវ​លុយ ប្រជា​ការពារ​ក្នុង​សង្កាត់​ទួល​សង្កែ​១ បាន​ដើរ​ប្រមូល​លុយ​ពី​ពួក​អាជីវករ​លក់ដូរ​ជា​ថ្នូរ​នឹង​ការសាងសង់​តូប​តាម​របង​រោងចក្រ នឹង​បោះទីតាំង​រស់នៅ​យ៉ាង​អាណាធិបតេយ្យ​។​

​ជាក់ស្តែង​បន្ទាប់ពី​មានការ​រអ៊ូរទាំ​ពី​សំណាក់​ប្រជាពលរដ្ឋ ក៏​ដូច​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ផ្លូវ​លេខ​១០៥ និង​៦២ សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ មុខ​ផ្សារ​ទួល​សង្កែ ដែលមាន​ការកកស្ទះ​ខ្លះ​ណាស់​ព្រោះតែ​អាជីវករ​យក​ចិញ្ចើមផ្លូវ​ប្រកប​អាជីវកម្ម ស្ទើ​តែ​រក​ផ្លូវ​ជិះ​មិនបាន​ទើប​នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ កម្លាំង​សណ្តាប់ធ្នាប់​សាលាខណ្ឌ រួមជាមួយ​កម្លាំង​ប្រជា​ការពារ​សង្កាត់​ទួល​សង្កែ​ទី​១ បាន​ចុះទៅ​រៀបចំ​សណ្តាប់ធ្នាប់ ណែនាំ​ដល់​ក្រុមអាជីវករ​លក់ដូរ និង​ដាក់តាំង​សម្ភារៈ ស្លាក​យីហោ​។​

​ប៉ុន្តែ​អ្វីដែល​រំពឹងទុក​នោះ​មិនបាន​ឋិតថេ​ឡើយ បន្ទាប់ពី​បន្លំ​ភ្នែក​ថ្នាក់លើ​ហើយ ប្រធាន​ប្រជា​ការពារ​ដែល​ឋិត​ក្នុង​សង្កាត់​ទួល​សង្កែ​១ ដែល​គេ​ស្គាល់​ថា ឈ្មោះ ធឿន បាន​បញ្ជា​កូនចៅ​បន្ត​ប្រមូល​លុយ​ពី​អាជីវករ​ជា​ថ្នូ​នឹង​ថ្លៃ​កន្លែង​ដែល​សាងសង់​តូប​លក់ដូរ និង​ស្នាក់នៅ​។ ចំណែក​ប្រជា​ការពារ​ឈ្មោះ ង៉ុ​យ បាន​ឃុបឃិត​ជាមួយ​សន្តិសុខ​រោងចក្រ បាន​ឲ្យ​អាជីវក​មួយចំនួន​បោះទីតាំង ដែល​បង្ក​ភាព​រញ៉ែរ​ញ៉ៃ និង​បង្ក​ការ​កក​ស្ទុះ​ចរាចរណ៍​។​

​តើ​ត្រង់ចំណុច​នេះ ឬ​ដែល​គេ​ហៅថា​សមត្ថកិច្ច​ជា​អ្នកបម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​?

 

Leave a Reply

(*) Required, Your email will not be published