ស្លាប់៦នាក់ និងរងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៧ ខែកញ្ញា​ម្សិលមិញ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៨ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន ៧​លើក​។​ក្នុងនោះ បណ្តាល​ឲ្យ​ស្លាប់ ៦​នាក់ របួសធ្ងន់ ៥​នាក់ របួសស្រាល ៣​នាក់​។​

​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៧​លើក​នេះបាន​បង្ក​ឲ្យ​មានការ​ខូចខាត ​យានយន្ត​សរុប ១៤​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​៧៤​គ្រឿង រថយន្ត​តូច ៥​គ្រឿង និង​រថយន្ត​ធំ ២​គ្រឿង ។ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ១៣​នាក់​(​យប់​៨​នាក់​) ។​

របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្តថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើត មាន​ហេតុ ការណ៍គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្បឿន ២​លើក​(​ស្លាប់​៣​នាក់​) , មិន ​ប្រកាន់​ស្តាំ ១​លើក​, ប្រជែង ៣​លើក​(​ស្លាប់​៣​នាក់​) និង​បត់​គ្រោះថ្នាក់ ១​លើក ។​

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស រយៈពេល​៧​ថ្ងៃ គឺ​ថ្ងៃទី​១-៧ខែកញ្ញាឆ្នាំ​២០១៨ កើតឡើង​ចំនួន ៥១​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ២៤​នាក់ របួស​សរុប ៨៩​នាក់ របួសធ្ងន់ ៦២​នាក់ របួសស្រាល ២៧​នាក់ ៕

 

Leave a Reply

(*) Required, Your email will not be published