ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងសមាសភាពគណៈរដ្ឋមន្រ្តីថ្មី ក្រោយទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា

, , Leave a comment

រាជធានី​ភ្នំពេញ ៖ ព្រះកុរណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងសមាសភាពគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិថ្មី ក្រោយទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភា និងចូលស្បថកាន់តំណែង៕

គណៈរដ្ឋមន្រ្តី អាណត្តិថ្មី មានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី អមដោយឧបនាយករដ្ឋមន្រ្តី ចំនួន១០រូប ទេសរដ្ឋមន្រ្តីចំនួន១៧រូប និងរដ្ឋ មន្រ្តី ចំនួន២៩រូប។ សមាសភាពរាជរដ្ឋាភិបាលអាណត្តិទី០៦នេះ មិនមានរដ្ឋលេខាធិការ ដូចអាណត្តិទី០៥ទេ. ឧបនាយករដ្ឋមន្រ្តីត្រូវបានដំឡើងថ្មីចំនួន ៣រូប រួមមាន លោក ប្រាក់ សុខុន, លោក អូន ព័ន្ធមុនីរ័ត្ន និងលោក ជា សុផារ៉ា។ ចំណែកទេសរដ្ឋមន្រ្តីកើនពី១៥នាក់ ទៅ១៧នាក់៕

ខាងក្រោមនេះជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖

 

 

Leave a Reply

(*) Required, Your email will not be published