លោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ មើលរំលង លោក ឌឹម រដ្ឋា នាយប៉ុស្ដិ៍ច្រកជ័យឃ្លាំង និងលោក ហូ រតនា នាយរងប៉ុស្ទិ បើកដៃឲ្យឈ្មួញយួន ចូលមកទិញឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួន យ៉ាងពេញបន្ទុក

, , Leave a comment

​ខេត្តក្រចេះ ៖​ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ ក្នុង​ឃុំ​ក្រញូង​សែន​ជ័យ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ឌឹ​ម រដ្ឋា នាយប៉ុស្ដិ៍​ជ័យ​ឃ្លាំង និង​លោក ហូ រតនា ដែលជា​នាយរង​ប៉ុស្ដិ៍ កំពុង​សប្បាយ​ប្រមូល​លុយ ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើខុសច្បាប់​ ចេញទៅ​ស្រុក​យួន​ តាម​ច្រក​ប៉ុស្ដិ៍​ជ័យ​ឃ្លាំង​។

ប្រភពប្រាប់ថា ក្រុម​ឈ្មួញ​យួន ​បាន​ចូលមក​ធ្វើ​សកម្មភាព ​ទិញ​ឈើ​លើ​ទឹកដី​ខ្មែរនៅ​ចំណុច​ក្បែរ​ច្រក​ប៉ុស្ដិ៍​ជ័យ​ឃ្លាំង ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​ តាម​ច្រករបៀង​ក្បែរ​ប៉ុស្ដិ៍​នេះ​នៅពេល​យប់​។ឈើ​មួយចំនួន ​ត្រូវ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ពី​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ហើយ​មួយចំនួនទៀត ​ត្រូវ​ឈ្មួញ​ដឹកជញ្ជូន​ពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច យកមក​លក់​ឲ្យ​ឈ្មួញ​យួន ​ដល់​ក្បែរ​ប៉ុស្ដិ៍​ជ័យ​ឃ្លាំង តែម្តង​។ មាន​ឈ្មួញ​ខ្លះ​បាន ​ប្ដូរ​រូបភាព ​ពី​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​មក​ជួល​ឲ្យ ​ប្រជាពលរដ្ឋ​ដឹកឈើ​តាម​ម៉ូតូ យកមក​លក់​ឲ្យ​ឈ្មួញ ​ដល់​ក្បែរ​ប៉ុស្ដិ៍​ជ័យ​ឃ្លាំង​។

តាម​ប្រភពពី​សមត្ថកិច្ច​ក្នុង​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ការដែល​លោក ឌឹ​ម រដ្ឋា នាយប៉ុស្ដិ៍​ច្រក​ជ័យ​ឃ្លាំង និង​លោក ហូ រតនា ដែលជា​នាយរង​ប៉ុស្ដិ៍​ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សួង ចំរើន ដែលជា​មេបញ្ជាការ​ វរ​ការពារ​ព្រំដែន​លេខ​៩១៩ ផងដែរ​ទើប​អ្វីៗ​ អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើក ដៃ​ពី​សំណាក់​មេបញ្ជាការ​វរ​ការពារ​ព្រំដែន​លេខ​៩១៩ ទេនោះ​គឺ​លោក ឌឹ​ម រដ្ឋា និង​លោក ហូ រតនា មិន​ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​យួន​ ចូលមក​ទិញ​ឈើ​លើ​ទឹកដី​ខ្មែរ ហើយ​ដឹកចេញទៅ​ស្រុក​យួន ​តាម​ច្រក​ជ័យ​ឃ្លាំង យ៉ាង​គឃ្លើន​ដូច​សព្វថ្ងៃ​នេះឡើយ​។

 

Leave a Reply

(*) Required, Your email will not be published