រាជធានីភ្នំពេញ ៖ ជនសង្ស័យដែលតាំងខ្លួនគ្រូស្នេហ៍ ត្រូវនគរបាលប៉ុស្តិ៍ចោមចៅ២ បានធ្វើការចាប់ខ្លួន រួមនិងស្ត្រីជាប្រពន្ធផងដែរ បន្ទាប់ពីស្ត្រីម្នាក់បានចោទប្រកាន់ថា ប្ដីប្រពន្ធគ្រូស្នេហ៍ខាងលើ បានដឹកនាងតាមរថយន្តនាំចូលទៅកាន់ផ្ទះសំណាក់មួយ ។បន្ទាប់មកបុរសជាប្ដីបានរំលោភសេពសន្ថវៈ នាងរហូតបានសម្រេចហើយមិនអស់ចិត្តបានបង្គាប់ឱ្យប្រពន្ធរបស់ខ្លួន យកម្រាម ដៃរុកដកៗ ចូលប្រដាប់ភេទនាងលេង តាមអំពើចិត្តថែមទៀត ។ខណៈពេលដែលនាងទៅពឹងគ្រូ រូបនោះឱ្យជួយដាក់ស្នេហ៍ ដើម្បីឱ្យប្ដីស្រឡាញ់ កុំឱ្យប្ដីបែកចិត្តទៅមានស្រីក្រៅពីរូបនាងនោះ ។
ជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួននោះប្ដីឈ្មោះ ចាន់ ឈាន អាយុ៣៦ឆ្នាំ ក្រៅពីធ្វើជាគ្រូមន្តអាគមន៍ មានមុខរបរមួយទៀត គឺលាងម៉ូតូ និងប្រពន្ធឈ្មោះ ឈា ណូន អាយុ៣១ឆ្នាំ មុខរបរលាងម៉ូតូ ស្នាក់នៅផ្ទះជួលភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកស្រ្តីរងគ្រោះឈ្មោះ ម.ម អាយុ២៩ឆ្នាំ ជាកម្មការិនីរោងចក្រកាត់ដេរ ស្នាក់នៅផ្ទះជួលក្នុងភូមិអូរដឹម២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីរងគ្រោះបានប្រាប់នគរបាលថា នៅមុនពេលកើតហេតុ នាងបានពឹង ពាក់ស្រ្តីម្នាក់ទៀតឈ្មោះ លូត ផល្លា ដែលជាមិត្តភក្តិ ឲ្យជួយរកគ្រូមន្តអាគមន៍ ដើម្បីឲ្យជួយបញ្ចុះស្នេហ៍ឲ្យប្ដីស្រឡាញ់កុំឲ្យប្ដីទៅរកស្រីណាផ្សេងក្រៅពីនាង។
ខណៈនោះស្រ្តីឈ្មោះ លូត ផល្លា បាននាំនាងទៅកាន់ផ្ទះគ្រូស្នេហ៍ ខាងលើ លុះពេលជូនទៅដល់ឈ្មោះ លូ ផល្លា បានត្រឡប់ទៅផ្ទះមុនបាត់ ហើយនាងបានស្ថិតនៅផ្ទះគ្រូនោះ។
ក្រោយមកគ្រូស្នេហ៍រូបនេះ និងប្រពន្ធបាននាំនាង ជិះរថយន្ត ម៉ាកកូរ៉ូឡា១ គ្រឿង ចេញពីផ្ទះទៅទិញសម្ភារ នៅផ្សារត្រពាំងថ្លឹង សម្រាប់ធ្វើពិធីរួច ក៏បាន បើករថយន្តទៅកាន់ផ្ទះសំណាក់យីហោពេជ្រលាភ។ ពេលចូលទៅដល់ក្នុងបន្ទប់ ផ្ទះសំណាក់ខាងលើ គ្រូមន្តអាគមន៍រូបនេះ បានឲ្យនាងស្រាត សម្លៀកបំពាក់ចេញឲ្យអស់ ហើយគ្រូនោះ និងប្រពន្ធក៏បានស្រាតអស់ដែរ។ បន្ទាប់គ្រូបានឲ្យនាងឡើង អង្គុយពីលើ រួចរំលោភនាងរហូត បានសម្រេចតែម្ដង។
ស្ត្រីរងគ្រោះបានបន្តថា ចំណែកឯស្រ្តីជាប្រពន្ធរបស់គ្រូ បានយកដៃរុកចូលលេងប្រដាប់ភេទ នាងរងគ្រោះតាមចិត្តបន្តទៀត ដោយគ្រូនោះប្រាប់ថា ធ្វើបែបនេះទើបស័ក្ដិសិទ្ធិ។ បន្ទាប់មកបាននាំចេញពីផ្ទះសំណាក់ រួចបើករថយន្តដឹកនាងត្រឡប់ទៅផ្ទះវិញ ហើយនាងមិនបានប្ដឹងភ្លាមៗនោះទេ រហូតដល់ថ្ងៃទី៣១ខែសីហាទើបភ្ញាក់ខ្លួនថាចាញ់បោកគ្រូនេះហើយក៏បានប្ដឹងនគរបាលឲ្យចាប់ខ្លួនគ្រូបោកទាំងប្ដីទាំងប្រពន្ធចាត់ការតាមច្បាប់៕


