ហេតុអី !លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី មិនទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើក្នុងខេត្តរតនគិរី

, , Leave a comment

ខេត្តរតនគិរី ៖ ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅតែមាន​ឈ្មួញ​យួន ​និង​ជនជាតិ​យួន​ចូលមក​កាប់​ឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ច្រើន​កន្លែង ​ក្នុង​ឃុំ​ញ៉ា​ង ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថ កិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ និង​សកម្មជន​ព្រៃឈើ ​ក្នុង​ខេត្តរតនគិរី បាន​លើកឡើងថា លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន និង​ប្រធាន​មន្ទីរ​កសិកម្ម​ ខេត្តរតនគិរី មិន​ចាត់វិធានការ បង្ក្រាប   ​ស​កម្ម​ភាព​បំផ្លាញ​ព្រៃឈើ​ នៅក្នុង​តំបន់​កន្ទុយ​នាគ ឧទ្យាន​ជាតិ​វីរៈ​ជ័យ នោះទេ​។ សូម្បីតែ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក៏​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ក្នុងខណៈដែល​ក្រុមហ៊ុន​យួន​ចំនួន​៦​និង​ជនជាតិ​យួន​រាប់រយ​នាក់​ចូលមក​កាប់​ឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​វីរៈ​ជ័យ យ៉ាង​មហន្តរាយ​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​។

ចំណែក​ប្រភព ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ ​ក្នុង​ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី ក៏បាន​ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ ​នៅតែ​អាច​កាប់​ឈើ អារច្រៀក​ឈើ ដឹកជញ្ជូន​ឈើ​ចេញពី ​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រជា​សហគមន៍​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ក្រុម​ឈ្មួញ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ ពី​សំណាក់​មន្ត្រី​បរិស្ថាន ​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ក៏ដូចជា ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ក្នុងស្រុក​លំផាត់ ផងដែរ ​ទើប​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​លំផាត់ ឆ្លងកាត់​ក្រុង​បាន​លុង ចេញទៅ​ស្រុក​យួន​ តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​គគ្រឹកគគ្រេង​។ ជាងនេះទៅទៀត​មាន​ឈ្មួញ​យួន ​ចូលមក​ប្រមូល​ទិញ​ឈើ ​ដល់​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ហើយ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន ​តាម​ច្រកទ្វារ​អន្តរ ជាតិ​អូរ​យ៉ា​ដាវ យ៉ាង​អនាធិបតេយ្យ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

 

​តាម​ប្រភពពី​មន្ត្រី​ នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​ឈ្មួញ​ នៅតែ​អាច​ដឹកជញ្ជូន​ឈើ ​ចេញទៅ​ស្រុក​យួន​ តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​តាម​ច្រករបៀង​១៩ យ៉ាង​ពេញបន្ទុក​ គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ ពី​សំណាក់​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ទេនោះ​ គឺ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​អូរ​យ៉ា​ដាវ មិន​ហ៊ាន​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ និង​តាម​ច្រករបៀង​យ៉ាង​គឃ្លើន​ដូច​សព្វថ្ងៃនេះ​ទេ​៕

 

Leave a Reply

(*) Required, Your email will not be published