ប្រពន្ធ​ទី​២​ លោក​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​ ជា​ជនជាតិ​វៀតណាម ច្បាមអំណាច​ពី​ប្តី ដើម្បី​ជញ្ជក់​ឈាម​រាស្ត្រ​

, , Leave a comment

​ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ បន្ទាប់ពី​ចេញមុខ​ចេញ​មាត់​ជា​សាធារណៈ​ជនជាតិ​វៀតណាម​ដែល​គេ​ស្គាល​ច្បាស់​ថា​ជា​ស្រី​លួចលាក់​របស់លោក ស ថា​វី អភិបាល​នៃ​គណៈ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​នោះ​ត្រូវបាន​ប្រែក្លាយជា​ប្រពន្ធ​ទី​២ ក្រោយ​ពេលដែល​លោក​បាន​នាំទៅ​ធ្វើបុណ្យ​ផ្កា​នៅ​វត្ត​រណៈ​បុតា​រាម ចំការចេក ( ហៅ​វត្តភ្នំ​ស្រួល )​កាលពី​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ ២០១៨​ហែរ​ហម​ដោយ​មន្ត្រី​របស់ខ្លួន​យ៉ាង​ពេញមុខ តែ​មិន​យកប្រពន្ធ​ដើម​មកជា​មួយ​នោះទេ​។​

​ជាថ្មី​ម្តងទៀត​បន្ទាប់ពី​ទទួលបាន​អំណាច​យ៉ាង​ពេញដៃ​ហើយ​នោះ លោកស្រី ធឿ​ម លី​ណា (​ជនជាតិ​វៀតណាម​)បាន​ចេញមុខ​តាមរយៈ​អំណាច​ឥទ្ធិពល​ស្វាមី តម្រូវ​ឲ្យ​ក្រុមហ៊ុន​ថៃ​ដែល​ចូលមក​ទិញ​កសិផល​ខ្មែរ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវ​បង់ប្រាក់​ឲ្យ​គាត់​យ៉ាងតិច ​មួយក្រុម​ហ៊ុន ចាប់ពី​២០០០-៣០០០​ដុល្លារ បើ​មិនបាន​បំពេញតម្រូវការ ភរិយា​ទី​២ ​របស់លោក​អភិបាលខេត្ត គឺ​លោកស្រី​រូបនេះ មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ថៃ​ចូលមក​ទិញ​កសិផល របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​នោះឡើយ​។​

​ក្រៅពី​សកម្មភាព​ភរិយា​ទី​២​របស់លោក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចេញមុខ​ធ្វើការ​ងារ​រក​ចំណូល តាមរយៈ​ឥទ្ធិពល​ប្តី ហើយ​បានទទួល​ការរិះគន់ ​មួយ​ទំហឹងៗ​នោះ ចំណែក​រថយន្ត​ទំនើប គ្មាន​ពន្ធ​នាំចូល និង​ដាក់​ស្លាក​លេខ​រដ្ឋ ល្បី​ក្នុង​ខេត្ត​មួយ​នេះ​ក៏ដោយ ក៏​ប្រពន្ធ​ទី​២ ​របស់​ចៅហ្វាយខេត្ត​រូបនេះ​ ប្រើប្រាស់​ប្រកប ដោយ​ឥទ្ធិពល​ដែរ​។ នៅមាន​ករណី​ផ្សេងទៀត ​បានលើកឡើង​ថា លោ​ក ស ថា​វី ត្រៀម​លុប​បឹង​ធម្មជាតិ ​នៅ​ពីមុខ​សាលាខេត្ត ក្នុង​គោលបំណង​លក់​ ទៅ​ឲ្យ​ឯកជន​សាងសង់​ខុន​ដូ​។​

​ជុំវិញ​ករណី​ចោទប្រកាន់​ខាងលើនេះ​ចៅហ្វាយខេត្ត​ឧ​ត្ត​រ​មានជ័យ​លោក​បាន​បដិសេធ​ទាំងស្រុង​ថា «​នេះ​មិនមែនជា​ការពិត ហេតុ​អី្វ​បាន​ខ្ញុំ ​បញ្ជាក់​យ៉ាង​ដូច្នេះ ពីព្រោះ​មានតែ​ខ្ញុំ​ទេ ក្នុងនាម​ជា​អភិបាលខេត្ត រក្សា ការពារ តំបន់​បឹង​ធម្មជាតិ ក្នុងនោះ​ខ្ញុំ ថែមទាំង​ស្នើសុំ​ទៅ​ថ្នាក់លើ ដើម្បី​កាយ​ដី​ឲ្យ​បាន​ជ្រៅ​ក្នុង​ទំហំ​៥០​ម៉ែត្រ​បួន​ជ្រុង ធ្វើ​ឲ្យ​បឹង​ធម្មជាតិ​មួយ​នេះ មាន​សោ​ភណ្ឌ​ភាព និង​ការទាក់ទាញ​ភ្ញៀវ ប្រជាពលរដ្ឋ​ឲ្យ​ប្រសើរ​តែប៉ុណ្ណោះ​»​។ លោក​បន្តថា «​ខ្វះ​អី្វ​ដី​ដែល​ត្រូវ​សង់​ខុន​ដូ ប្រសិនបើ​អាជីវករ ឬ​ក្រុមហ៊ុន​ណា មួយ​ត្រូវការ​វិនិយោគ និង​រកស៊ី​នោះ​»​។​

​ចំពោះ​ភរិយា​ទី​២​វិញលោក​បញ្ជាក់ថា «​ភរិយា​របស់គាត់ មិនមាន​អំណាច​អ្វី​ទៅ យកលុយឬ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ទិញ​កសិផល​ប្រជាពលរដ្ឋ​បង់ប្រាក់​ឲ្យ​គាត់​នោះទេ​»​ចំពោះ​រឿង ប្រពន្ធ​លោក ដែល​គេ​ចោទ​នោះ មិនមែនជា​ការពិត ហើយក៏​មិន ជា​ប់​ពាក់ព័ន្ធ​និង​ការយក លុយ​ពី​ក្រុមហ៊ុន​ទាំង​នោះទេ​។ គាត់​មាន​មុខរបរ​របស់គាត់ រកស៊ី​ចងការ​ប្រាក់ និង​មាន លទ្ធភាព​ទិញ​រថយន្ត​ជិះ ​ជា​គំនិត​ការចង់បាន​របស់គាត់។​

​តាម​ប្រព​ភព​ ពី​មន្ត្រីរាជការ ​តាម​មន្ទីរ​ជុំវិញ​ខេត្ត និង​សមត្ថកិច្ច​ជំនាញ​ខ្លះ​លើកឡើង​ពី​ភរិយា ទី​២​គាត់​ប្រើប្រាស់​រថយន្ត​គ្មាន​ពន្ធ​នាំចូល ហើយ​ពាក់​ស្លាក​លេខ​រដ្ឋ ពិសេស​ថ្មីៗ​នេះ លោក អភិបាលខេត្ត ស ថា​វី ថែមទាំង​បាន​ទិញ​ផ្ទះ ជា​កាដូ​ជូន​ភរិយា​ទី​២​នៅ​ខេត្តសៀមរាប ក៏ដូចជា​ផ្តល់ឱកាស​ឲ្យ​ភរិយា​ទី​២ ធ្វើ​កិច្ច​ការ រកចំណូល​តាម​រយៈ​អំណាច​គាត់​ក៏ដោយ ក៏​លោក​អភិបាលខេត្ត ​បញ្ជាក់​បន្ថែមថា រឿង​មនុ​ស្សណា​ក៏​ចេះ​ខូច​ដែរ កុំថាឡើយ​ដល់​ទៅ​រូបខ្ញុំ និង​មន្ត្រី​ឯទៀត ក្នុងនោះ​ក៏មាន​ពួកលោក​ផងដែរ ​ខ្លះ​ប្រពន្ធ​មួយ ប្រពន្ធ​ពីរ មាន​ស្នេហា​ដូច​តែ​គ្នា​។ ដោយឡែក ប្រពន្ធ​ខ្ញុំ​ទាំងពីរ​នាក់ គាត់​ត្រូវ​គ្នា យល់ចិត្ត​គ្នា អីចឹង​គាត់​រកស៊ី​តាម​មុខរបរ របស់គាត់ នេះ​ជា​រឿង​ធម្មជាតិ មិន​ខុស​អី​ទេ សំខាន់​ខ្ញុំ​ដឹង​អស់ហើយ ហើយ​ច្បាស់​ទៀតថា អ្នក​ណាមួយ​បង្កើត​រឿង​ ដើម្បី​ឲ្យ​ថ្នាក់លើ​បានឃើញ ហើយ​ឲ្យ​ខ្ញុំ​រង​នូវ​កំហុស​៕

 

 

 

 

Leave a Reply

(*) Required, Your email will not be published