ថៅកែសណ្ឋាគារឆាយហុង បើកម៉ូតូទឹក តាមដងទន្លេធ្លាក់ទឹក រកសពមិនឃើញ

, , Leave a comment

រាជធានី​ភ្នំពេញ ៖ អតីតថៅកែសណ្ឋាគារឆាយហុង បានបើកម៉ូតូទឹកដែលទើបទិញថ្មី ជិះលំហែលកាយ តាមដងទន្លេមេគង្គ រួចធ្លាក់ទឹក ទន្លេលិចបាត់រយៈពេល២ថ្ងៃមកហើយ រកសាកសពមិនឃើញ ។

បានសមត្ថកិច្ចនគរបាលប្រាប់ឲ្យដឹងថា បានកើតឡើងតាំងពីល្ងាច ថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៨ មកម៉្លេះ នៅតាមដងទន្លេមេគង្គ ស្ថិតក្នុងភូមិល្វា សង្កាត់ កោះដាច់ខណ្ឌជ្រោយចង្វា ហើយរហូតមកដល់រសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០១៨រកសាកសពជនរងគ្រោះមិនទាន់ឃើញ។ជនរងគ្រោះដែលគេអះអាងថា បានធ្លាក់ទឹកស្លាប់នោះឈ្មោះហុក ប៊ុនហ៊ុយ ហៅតាហ៊ុយ មានអាយុជាង៤០ឆ្នាំ ជាអតីតថៅកែសណ្ឋាគារឆាយហុង និងបច្ចុប្បន្នជាថៅកែហាងគុយទាវមួយកន្លែង នៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា អតីតថៅកែសណ្ឋាគាររូបនេះ បានបើកម៉ូតូទឹក ដែលទើបទិញ ក្នុងតម្លៃជិត២ម៉ឺនដុល្លារ លំហែកាយតាមដងទន្លេ ។ មិនដឹងជាមូលហេតុអ្វីនោះទេ ខណៈបើកបរបានធ្លាក់ទឹកលិចបាត់ ហើយម៉ូតូទឹកក៏បានអណ្តែតតាមទឹកចូលខាង ហើយត្រូវនគរបាលយកទៅរក្សាទុក ។ ក្រោយមក ទើបមានការភ្ញាក់ផ្អើល ដល់ក្រុមគ្រួសារ នាំគ្នាជួលទូកជួយរក តែ រកពុំឃើញសោះ ៕

 

Leave a Reply

(*) Required, Your email will not be published