ស្លាប់៦នាក់ និងរងរបួស៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៣ ខែសីហាម្សិលមិញ

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើកបណ្ដាលឲ្យមនុស្សស្លាប់៦នាក់,របួសធ្ងន់៦នាក់ និងរបួសស្រាល២នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង ៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៨គ្រឿង, រថយន្ដធុនតូច២គ្រឿង, រថយន្ដធុនធំ៣គ្រឿង និងកង១គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ល្មើសល្បឿន, មិនគោរពសិទ្ធិ និងកត្តាយាន។

សូមបញ្ជាក់ថារយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៣ខែសីហា ឆ្នាំ២០១៨ នេះមានករណីគ្រោះថ្នាក់ចរាចណ៍​កើតឡើងចំនួន១៩១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៩០នាក់, របួសស្រាល៨៩នាក់ និងរបួសធ្ងន់១៦៤នាក់៕

 

 

Leave a Reply

(*) Required, Your email will not be published