ចោរប្លន់ធនាគារ RHB ឥណ្ឌូឆៃណា យកប្រាក់ជិត២០ម៉ឺនដុល្លារ ទាំងកណ្តាលថ្ងៃត្រង់ នៅខណ្ខចំការមន

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ ក្រុមចោរប្លន់​ប្រដាប់អាវុធ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​ប្រមាណ​ជា១១និង១៥នាទី​ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅ​ចំណុច​សាខា​ធនាគារ អ.អេ​ច.ប៊ី ឥណ្ឌូ​ឆៃ​ណា (RHB Indochina Bank) ដែលមាន​ទីតាំងនៅ​អគារ​សាលា វ៉ាន់ដា គណនេយ្យ (ក្រោម​សាលា) នៅលើ​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

មុខសញ្ញា​ជនសង្ស័យ​ចំនួន៥នាក់ ដែល​សមត្ថកិច្ច​ កំពុង​កំណត់ ​អត្តសញ្ញាណ និង​តាម​ប្រមាញ់ បន្ទាប់ពី​ក្រុមចោរ​ជំនាញ ​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ​ទាំងនេះ បើក​ប្រតិបត្តិការ​ប្លន់​ធនាគារ អ.អេ​ច.ប៊ី ឥណ្ឌូ​ឆៃ​ណា (RHB Indochina Bank) ទាំង​កណ្ដាលថ្ងៃត្រង់ នា​កណ្ដាល​រាជធានី​ភ្នំពេញ ដោយ​យកបាន​ប្រាក់​ប្រមាណ​ជិត២០ម៉ឺន​ដុល្លារ​អាមេរិក។ រហូតមក​ទល់នឹង​ព្រលប់​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​នេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រា វ​នៅ​កន្លែងកើតហេតុ និង​បែងចែក​កម្លាំង​គ្រប់​ច្រកល្ហក ដើម្បី​តាម​ចាប់​ជនល្មើស​យកមក​ផ្តន្ទាទោស​តាមច្បាប់។

ក្រុម​ជនសង្ស័យ​មាន​គ្នា៥នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ស្លៀកពាក់​ស៊ីវិល (ឯកសណ្ឋានដូចៗគ្នា) មាន​ពាក់​ស្រោមដៃ និង​មួក​ឃ្លុប (មួយ​សុវត្ថិភាព) បាន​ទៅ​ភ្ជង់​គំរាម​សន្តិសុខ​យាម​ខាងមុខ​ធនាគារ ធ្វើជា​ចំណាប់ខ្មាំង ហើយ​នាំគ្នា​ដើរចូល​ទៅខាង​ក្នុង និង​ធ្វើ​សកម្មភាព​ប្រមូល​យកលុយ​តែម្ដង ប៉ុន្តែ​មិន​បង្ក​ប្រទូស​ស​រ៉ា​យ​ឲ្យ​មាន​មនុស្ស​របួស​ឡើយ។បន្ទាប់ពី​ធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ ទាំងនេះ បាននាំគ្នា​ជិះ​ម៉ូតូ២គ្រឿង គេចខ្លួនបាត់​ពី​កន្លែងកើតហេតុភ្លាម។

ហេតុការណ៍​ប្លន់​ធនាគារ​ទាំង​កណ្ដាល​ថ្ងៃ នៅ​កណ្ដាល​ក្រុង​បែបនេះ បានធ្វើ​ឲ្យ​ប្រជាជន​ហាក់​មាន​អារម្មណ៍​ខ្លាចរអា​ចំពោះ​សុខ​សុវត្ថិភាព​របស់​ពួកគេ មិន​ថា យប់ ឬ​ថ្ងៃ។ ប្រជាពលរដ្ឋ​ខ្លះ​លើកឡើងថា ធនាគារ​ផង​នៅ​ចោរ​ហ៊ាន​ប្លន់ ចុះ​ទម្រាំ​ផ្ទះ​ប្រជាពលរដ្ឋ​សាមញ្ញ៕

 

Leave a Reply

(*) Required, Your email will not be published