ឈ្មួញ​ឈ្មោះ ណុប ឌី បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ ពីកំពង់ស្ពឺ ទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន ​ក្នុង​ខេត្តតាកែវ យ៉ាងអាណាធិបតេយ្យ

, , Leave a comment

ខេត្តកំពង់ស្ពឺ៖ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ​ឈ្មួញ​ឈ្មោះ ណុប ឌី មាន​រថយន្ត​ធំៗ​២​គ្រឿង​ សម្រាប់​ដឹកជញ្ជូន​ឈើ​ ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ កាត់​តាម​ច្រក​អូរ​ត្រាវ ឆ្លងកាត់​អូរ​រទេះ​ភ្លូក ឆ្ពោះទៅ​ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ហើយ​ចេញទៅ​ស្រុក​យួន ​តាម​ច្រកព្រំដែន​ ក្នុង​ខេត្តតាកែវ​។ កន្លងមក​ការ​រដែ​ល​ឈ្មួញ​ឈ្មោះ ណុប ឌី អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ដោយសារ​មានការ​ឃុបឃិតពី​សំណាក់​មន្ត្រី​បរិស្ថាននិង​មន្ត្រីរដ្ឋបាល​ ព្រៃឈើ​ខេត្តកំពង់ស្ពឺ ផងដែ។

ប្រភពពី​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ទៀតថា ការដែល​ឈ្មួញ​ឈ្មោះ ណុប ឌី ហៅ​ឆើត អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ចេញទៅ​ស្រុក​យួន ​តាម​ច្រកព្រំដែន​ក្នុង​ខេត្តតាកែវ តាម​អំពើ​ចិត្ត​នាពេល​កន្លងមក​ គឺមាន​ការឃុបឃិត​បើកដៃ ​ពី​សំណាក់​មេ​រដ្ឋបាល​ព្រៃឈើ​ ខេត្តកំពង់ស្ពឺ ផងដែរ​។ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ គ្មាន​ជំនឿ​ លើ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ​ក្នុងការ​បង្ក្រាប​ឈ្មួញ​ឈ្មោះ ណុប ឌី ហៅ​ឆើត អាយុ​៣៩​ឆ្នាំរស់នៅក្នុង​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ខេត្តកំពង់ស្ពឺ នោះទេ​។ មានការ​វាយតម្លៃ​ទុកជាមុន​ថា ​ការបង្ក្រាប ​របស់​មន្ត្រីរ​ដ្ឋ​បាល​ព្រៃឈើ​ខេត្តកំពង់ស្ពឺ មិន​ធ្វើ​ឲ្យ​ឈ្មួញ​ឈ្មោះ ណុប ឌី ញញើត​ឡើយ​ហើយ​ឈ្មួញ​ម្នាក់នេះ​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​គឃ្លើន​ដដែល ព្រោះ​មានការ​ឃុបឃិត ​ជាមួយ​មន្ត្រី រដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពុករលួយ​ជាច្រើន​ស្ថាប័ន​៕

 

 

Leave a Reply

(*) Required, Your email will not be published