ខេត្តស្ទឹងត្រែង ៖ លោក វ៉ា សុ ផាន់ សហការរដ្ឋបាលព្រៃឈើសង្កាត់អូពង់មាន់ បានឆ្មក់បង្ក្រាប ទូកដឹកឈើមួយគ្រឿងខ្នាតធំបាន។ កាលពី រំលងអធ្រាត្រ ថ្ងៃទី 20 ខែសីហាឆ្នាំ 2018 ស្ថិតនៅ ចំណុចគល់ស្ពានសេកុង (ទន្លេសេកុង)ស្ថិតនៅក្រុងស្ទឹងត្រែង។
តាមប្រភពមួយបានឲ្យដឹងថា ទូកដឹកឈើមួយគ្រឿងខាងលើនេះ បានដឹកចេញពីចំណុចភូមិសាស្ត្រភូមិញឿន ឃុំស្តៅស្រុកសេសាន។ បន្ទាប់ ពីមានប្រជាពលរដ្ឋបានរាយការណ៍មកថាមានទូកដឹកឈើ១គ្រឿង ឆ្លងកាត់ក្រោមស្ពានសេកុង បម្រុងលោតឆត្រ ទៅខេត្តក្រចេះ តែ ត្រូវអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ចបង្ក្រាបបាននៅយប់នេះតែម្ដង។
លោក ហ៊ុន សំអឿន បាន បន្ថែមថាទូកនេះ គឺដឹកឈើលេខ 2 ប្រមាណជា ជិត10ម៉ែត្រគីប។ហើយបច្ចុប្បន្នកំពុងតែធ្វើការរុះរើចេញពីទូកនិងធ្វើការដឹក ជញ្ជូនយកទៅទុកនៅផ្ទះខណ្ឌរដ្ឋបាលព្រៃឈើគល់ស្ពានសេកុង ខេត្ត ដើម្បីធ្វើការវាស់វែងបន្តទៀត ៕


