កក្រើក !នាយករងវិទ្យាល័យស្ទឹងសែន មានអំណាចដកឈ្មោះសិស្សមិនអោយប្រលងមធ្យមសិក្សាទុតភូមិ ព្រោះតែលប់ឈ្មោះច្រឡំ រងការ រិះគន់ក្នុងសង្គមហេ្វប៊ូក

, , Leave a comment

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍ប្រាប់ថា ឪពុក ម្តាយ របស់យុវសិស្សមួយរូបឈ្មោះ សុំ រស្មី អំពាវនាវ សូមសម្តេច និងរដ្ឋមន្រ្តីក្រសួងអប់រំ ជួយអន្តរាគមន៍ ឲ្យកូនរបស់គាត់មានសិទ្ធិប្រឡងមធ្យមសិក្សាទុតភូមិដូចសិស្សដ៏ទៃទៀត។

លោក សឿង ភា និងភរិយា មានភាពសោកស្តាយ ចំពោះកំហុសរបស់លោក ធន ធុន ដែលជានាយករង សាលាវិទ្យាល័យស្ទឹងសែន និងលោក ញ៉ក់ សុផុន ជានាយករងទួលបន្ទុកការរៀបចំឈ្មោះ សិស្សក្នុងដាក់ចេញទៅកាន់មន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ធំ ដែលបានទទួលស្គាល់ថា កំហុសដោយអចេតនា ដោយសាររូបលោកលុបឈ្មោះច្រឡំត្រកូល សំ រស្មី ជាមួយនិងឈ្មោះ សុំ រស្មី បុន្តែឈ្មោះអ្នកទាំងពីនេះ មិនមានក្នុងបញ្ជីរាយនាមបេក្ខជនប្រឡងនោះឡើយ។

លោកបន្តថា ដំណឹងនេះ កូនប្រុសរបស់លោក និងក្រុមគ្រួសារបានដឹងថា កូនរបស់គាត់ អត់មានឈ្មោះចាប់ តាំងពីម៉ោងប្រហែលជា ១១ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ មកម្លេះ តែនៅពេល ដែលលោកសួរទៅកាន់លោក នាយករង បានឆ្លើយថា ចាំជួបគាត់នៅវេលាម៉ោង ២រសៀល។ ប៉ុន្តែនៅវេលាម៉ោងពីររសៀល បែជាទាក់ទងមិនលើកទូរស័ព្ទសោះ។រហូតដល់ព្រឹកថ្ងៃទី២០ខែសីហា ឆ្នាំ២០១៨ ទើបបានទាក់ទងទៅលោក ជូ វុនធី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំបានស្មើសុំចំនួន២ចំណុច គឺ ទី១ ជួយឲ្យកូនប្រុសរបស់គាត់ជាប់ដោយ ស្វ័យប្រវត្តិឬមានកាប្រលង ក្រោយការបរិច្ឆេទ តែម្នាក់ឯង ទី២ សុំឲ្យកូនប្រុស របស់គាត់មានសិទ្ធិប្រឡង នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ តទៅ ប៉ុន្តែការស្នើរសុំនេះ ត្រូវបាន លោក ជូ វុនធី បដិសេធថា មិនអាចធ្វើបាន។

ជាមួយគ្នានេះដែរ យុវសិស្ស សុំ រស្មី បានសម្តែងនូវការសោកស្តាយ ដោយមិនអស់ចិត្ត បើខ្លួនទៅរៀនស្ទើរ តែមិនដែលអវត្តមាន និងខិតខំប្រឹងប្រែងរៀនសូត្រ ទាំងមានមធ្យមភាគប្រចាំឆ្នាំរហូតដល់ ២៩.៩៧ ពិន្ទុ លើសពីការកំណត់របស់ក្រសួងមិនអនុញ្ញាត្តិសិទ្ធិឲ្យប្រឡងទៅហើយ។

យុវសសិស្សរូបនេះបន្តថា ការកំណត់របស់ក្រសួងគឺពិន្ទុត្រឹមនិងក្រោម ២៤.០០ ពិន្ទុ មិនត្រូវបាន អនុញ្ញាត្តិសិទ្ធិប្រឡងឡើយ។

ករណីខាងលើមិនអាចទាក់ទង ការបំភ្លឺ លោក ជូ វុនធី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំបាននៅឡើយទេ៕

 

Leave a Reply

(*) Required, Your email will not be published