ឡាន​ដឹក​ក្រណាត់​បើក​លឿន​ពេក និង​គេច​ជាមួយ​ឡាន​មួយគ្រឿងទៀត បណ្តាល​ឲ្យ​ធ្លាក់​ផ្លូវ​ក្រឡាប់​ចូល​ប្រឡាយ

, , Leave a comment

ភ្នំពេញ ៖  កាលពី​វេលា​ម៉ោង២ និង១៥នាទី​រសៀល ថ្ងៃ​សៅរ៍ ៧កើត ខែស្រាព​ណ៌ ឆ្នាំច សំរឹទ្ធ​ស័ក្តិ ព.ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ២០១៨ស្ថិតនៅតាម​បណ្តោយ​ផ្លូវ៣០ម៉ែត្រ ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សម្ដី​អ្នកបើករថយន្ត​ដឹក​ក្រណាត់​ដែល​ក្រឡាប់​ធ្លាក់​ប្រឡាយ ឈ្មោះ ឈួន ធឿន ភេទ​ប្រុស ៣៥ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខ្លួន​បាន​បើករថយន្ត​ដឹក​ក្រណាត់​ចេញពី​រោងចក្រ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ៣០ម៉ែត្រ ទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​ពីរ​គ្រឿង​បាន​បើកបរ​ប្រជែង​គ្នា​យ៉ាង​លឿន ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយ​បញ្ច្រាសទិស​ជាមួយ​រថយន្ត​ខ្លួន ពេលនោះ​ខ្លួន​ក៏បាន​ទាញ​ចង្កូតរថយន្ត​គេច​ស្រាប់តែ​ជ្រុល​ធ្លាក់ចូល​ប្រឡាយ​តែម្តងទៅ ចំណែក​រថយន្ត២គ្រឿង​នោះ​ក៏​បន្តដំណើរ​ទៅមុខ​បាត់ស្រមោល​តែម្តង ។ សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ចុះ​ដល់​ចំណុចកើតហេតុ ដោយ​ឃើញថា រថយន្ត​ខាងលើ​ក្រឡាប់​មិន​ប៉ះពាល់​ដល់​ទ្រព្យសម្បត្តិ​សាធារណៈ​នឹង​អ្នកដទៃ ជាពិសេស​គ្មាន​មនុស្ស​រងរបួស ទើប​សមត្ថកិច្ច​សម្រេច ​ឲ្យ​ម្ចាស់​រថយន្ត​បង្ក​ស្ទួ​ច​យក​រថយន្ត​របស់ខ្លួន​ទៅ​ជួសជុល​ដោយ​ខ្លួនឯង ៕

 

Leave a Reply

(*) Required, Your email will not be published