អគ្គិភ័យឆេះផ្សាររ៉ុងគ្លឿ ដោយបំផ្លាញតូបអាជីវករខ្មែរអស់១៣តូប

, , Leave a comment

ស្រុកអារញ្ញ រាត្រីថ្ងៃទី១៨ សីហានេះថា ករណីអគ្គីភ័យឆាបឆេះផ្សាររ៉ុងក្លឿ ស្ថិតក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ជាប់ព្រំដែនខេត្តបន្ទាយមានជ័យ ដែលអាជីវករភាគច្រើនជាពលរដ្ឋកម្ពុជា។

លោក សេម មករា នាយរងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យដឹង ករណីអគ្គីភ័យឆាបឆេះផ្សាររ៉ុងក្លឿ ស្ថិតក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ។ ការឆាប់ឆេះនេះ គឺស្ថិតនៅផ្សារថ្មី ជួរអក្សរ B នៃផ្សាររ៉ុងគ្លឿ ​ដោយបានបំផ្លាញតូបអាជីវករខ្មែរ អស់ចំនួន១៣តូប គិតជាទឹកប្រាក់ខ្ទង់ម៉ឺនដុល្លារ   ។

 ប្រភពប្រាប់ថា ក្នុងហេតុការណ៍អគ្គីភ័យនេះ មានមនុស្ស២នាក់ ត្រូវបានភ្លើងឆក់សន្លប់ និងដឹកសង្គ្រោះ នៅមន្ទីរពេទ្យស្រុកអារញ្ញ។ កម្លាំងសមត្ថកិច្ចថៃ បានចេញអន្ដរាគមន៍សង្គ្រោះភ្លាមៗ ដោយបានប្រើប្រាស់ឡានទឹកអស់១៣គ្រឿង និងបានប្រើប្រាស់នូវគ្រឿងចក្រ ចំនួន៣គ្រឿងផងដែរ ដើម្បីកាយពន្លត់ភ្លើង កុំឲ្យរីករាលដាលបន្ដទៅតូបផ្សេងទៀត។

យ៉ាងណាមិញ ដើមចមដែលបណ្ដាលឲ្យមានអគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចជំនាញសន្និដ្ឋានជំហ៊ានដំបូងថា អាចបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី៕

 

 

Leave a Reply

(*) Required, Your email will not be published