ស្លាប់៦នាក់ និងរងរបួស៩នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី១៦ ខែសីហាម្សិលមិញ

, , Leave a comment

រាជធានី​ភ្នំពេញ ៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ខែសីហាឆ្នាំ២០១៨មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស កើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់,របួសស្រាល ៣នាក់ និង របួសធ្ងន់០៦នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះបណ្ដាលឲ្យខូតខាតម៉ូតូចំនួន៦គ្រឿង, រថយន្ដធុនធំ៣គ្រឿង, គោយន្ដ២គ្រឿង និងរថយន្ដធុនតូច៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន, មិនគោរពសិទ្ធិ, ស្រវឹង, ប្រជែង និងមិនប្រកាន់ស្ដាំ។

សូមបញ្ជាក់ថា រយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ដលថ្ងៃទី១៦ខែសីហាឆ្នាំ២០១៨ នេះ មានករណីគ្រោះថ្នាក់ចរាចណ៍ ​កើតឡើង ចំនួន១២៩លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៦៧នាក់, របួសស្រាល៤៩នាក់ និងរបួសធ្ងន់៩៩នាក់៕

 

Leave a Reply

(*) Required, Your email will not be published