ឈ្មួញឈើជនជាតិវៀតណាម ជួលឈ្មួញខ្មែរ ត្រៀមសម្រុកដឹកជញ្ជូនឈើ ទៅវៀតណាម តាមច្រកដាក់ដាំ យ៉ាងអាណាធិបតេយ្យ

, , Leave a comment

ខេត្តមណ្ឌលគិរី ៖ ក្រុមឈ្មួញកំពុងប្រមូលលុយដើម្បីរត់ការបង់ផ្លូវឲ្យសមត្ថកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងបង់ឲ្យមន្ត្រីបរិស្ថាន ដើម្បីជួយសម្រួល ការ ដឹកជញ្ជូនឈើ តាមរថយន្ត សាំយ៉ុង ចេញទៅប្រទេសវៀតណាម តាមច្រកដាក់ដាំ ក្នុងស្រុកអូររាំង ដោយមិនក្រែងញញើត ពីការរឹតបន្តឹងអ្វីឡើយ។

 

មួយរយៈចុងក្រោយនេះ មានឈ្មួញឈើជាច្រើននាក់ បានទៅយកប្រាក់ ពីថៅកែវៀតណាមដើម្បីបែងចែករត់ការទៅកាន់អាជ្ញាធរសមត្ថកិច្ចនិងស្ថាប័ន ជំនាញពាក់ព័ន្ធ នៅក្នុងខេត្តមណ្ឌលគិរី ក្នុងនោះ ក្រុមសមត្ថកិច្ច ដែលមានតួនាទីបង្ក្រាបនិងមានឥទ្ធិពលផងដែរ បានទទួលកញ្ចប់នេះមុនគេ ដូច្នេះគេ សន្និដ្ឋានបានថា ក្នុងអំឡុងយប់ថ្ងៃទី១២រហូតដល់ថ្ងៃទី១៥ខែសីហ ឆ្នាំ២០១៨  ពួកឈ្មួញ បានត្រៀមរៀបចំ ដឹកជញ្ជូនឈើ ឆ្លងទៅ ប្រទេសវៀតណាម តាមច្រកដាក់ដាំ ដោយប្រើប្រាស់ រថយន្តសាំយ៉ុង ជាមធ្យោបាយ ដឹកជញ្ជូន ។

 

ប្រភពច្បាស់ការ បានឲ្យដឹងថា អ្នករត់ការត្រូវតែ ប្រើប្រាស់ គ្រប់មធ្យោបាយ ទោះជា ចាយក្នុងទឹកប្រាក់ កម្រិតណា ក៏ដោយ គឺក្នុងគោលបំណង ដឹកឈើពីទឹកដីខេត្តមណ្ឌលគិរី ឆ្លងទៅប្រទេសវៀតណាមតាមច្រកដាក់ដាំ ឲ្យបានដើម្បី បង្ហាញឲ្យឃើញថា ពួកគេមានសមត្ថភាពក្នុងការរត់ការ ដឹកជញ្ជូន បទល្មើស ឈើ ហើយថៅកែ វៀតណាម ដែលទើបនឹងបង្កើត ក្រុមរកស៊ីថ្មីនេះ នឹងមានទំនុកចិត្ត អាចនឹងបោះលុយឲ្យ ប្រមូលទិញឈើ ក្នុងខេត្តមណ្ឌលគិរី បន្តទៀត ដូច្នេះក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ បើទោះជា មានករណីរត់ការ បែងចែកប្រាក់ ទៅកាន់អាជ្ញាធរ សមត្ថកិច្ច និងជំនាញពាក់ព័ន្ធ រួចហើយក៏ដោយ ប៉ុន្តែមេៗ កងកម្លាំងនីមួយៗនៅក្នុងខេត្តមណ្ឌលគិរីតែងតែមើលមុខគ្នា ទៅវិញទៅមក ទីមួយព្រួយបារម្ភពីបញ្ហាបែកការ ទីពីរ​អ្នកខ្លះទៀត បានទទួលកញ្ចប់រួចហើយ ពិបាកដោះសារ ជាមួយនឹង អ្នករត់ការ ដូច្នេះ តាមគម្រោង ត្រូវចេញឈើ នៅ យប់ថ្ងៃទី១១ ចំនួន ១០រថយន្ត សាំយ៉ុង ប៉ុន្តែត្រូវបរាជ័យ ។

 

ប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ក្នុងស្រុកអូររាំងខេត្តមណ្ឌលគិរី បានឲ្យដឹងថា បច្ចុប្បន្ននេះឈ្មួញនៅតែអាច ដឹកជញ្ជូនឈើ ប្រណីត ចេញទៅ វៀតណាមតាមច្រកទ្វេភាគីដាក់ដាំ យ៉ាងពេញបន្ទុក ដោយគ្មាន មន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ ។

 

ប្រភព បានឲ្យដឹងទៀតថា មេនគរបាល អន្តោប្រវេសន៍ ប្រចាំច្រកដាក់ដាំ គឺលោក យូ សុធា សង្ស័យថា លោក ឡោ សុខា ស្នងការនគរបាល ខេត្តមណ្ឌលគិរីនៅពីក្រោយខ្នង គឺជា អ្នកឃុបឃិត បើកដៃ ឲ្យឈ្មួញ ដឹកជញ្ជូនឈើ ចេញទៅ វៀតណាម តាមច្រកនេះ យ៉ាងរាលដាល ដើម្បីជាថ្នូរ នឹងផលប្រយោជន៍ ព្រោះលោក យូ សុធា គឺជាអ្នកមានសិទ្ធិ ធំជាងគេ ក្នុងការបើក ប៉ារ៉ាស់ ឲ្យឈ្មួញ ដឹកជញ្ជូនឈើ ចេញទៅ វៀតណាម ដើម្បីជាថ្នូរ នឹងផលប្រយោជន៍ ៕

 

 

Leave a Reply

(*) Required, Your email will not be published