ខេត្តក្រចេះ ៖ កាលពីថ្ងៃត្រង់ថ្ងៃទី១១ខែសីហាឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង នៅលើផ្លូវជាតិលេខ៧ ចន្លោះបង្គោល៤០៦-៤០៧ (ក្រចេះ-ស្ទឹងត្រែង) រថយន្តសាំយ៉ុងមួយគ្រឿងក្រឡាប់ពីរទៅបីត្រឡប់ ដោយខ្លួនឯងបណ្តាលឲមនុស្សប្រុសស្រី រងរបួសធ្ងន់ស្រាល ចំនួន០៩នាក់ នៅត្រង់ចំណុចអូរអណ្ដាស់ភូមិអូរគ្រៀង ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។
មន្ត្រីប៉ូលីសបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឡើងដោយ ខ្លួនឯង ដោយមានសាំយ៉ុងមួយគ្រឿង ដឹកមនុស្សជិត១០នាក់ ធ្វើដំណើរពីជើងទៅត្បូង។លុះដល់ចំណុចកើតហេតុ ក៏ក្រឡាប់ជាច្រើនត្រឡប់ បណ្ដាលឱ្យអ្នករួមដំណើរចំនួន០៩ នាក់រងរបួស។ក្នុងនោះ ស្រាល៥នាក់/ធ្ងន់ ៤នាក់។
ជនរងគ្រោះ ទាំង៩នាក់ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ៕

