រថយន្តដឹកទឹកកក បុកជាមួយម៉ូតូ ក្រឡាប់កៀបជាប់បុរស២នាក់ ស្លាប់ភ្លាមៗ គួរអោយអាណោចអាធម

, , Leave a comment

ខេត្តកំពង់ឆ្នាំង ៖ កាលពី​វេលា​ម៉ោង​១១​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៨ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ខេត្ត ស្ថិត​ក្នុងភូមិ​ទួល​ក្រឡាញ់​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង រថយន្ត​ដឹក​ទឹកកក​មួយ​គ្រឿង បាន​បុក​ជាមួយ​ម៉ូតូ​​ដែល​ជិះ​គ្នា​៣​នាក់ បណ្តាល​ឱ្យ​រថយន្ត​ដឹក​ទឹកកក​ក្រឡាប់​កៀប​ជាប់​បុរស​២​នាក់​ស្លាប់​ភ្លាម​ៗ​ នៅ​កន្លែង​កើតហេតុ ចំណែក​បុរស​ម្នាក់ទៀត​រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ​នៅមុន​ពេល​កើតហេតុ​ គេ​ឃើញ​រថយន្ត​ដឹក​ទឹកកក​មួយគ្រឿង ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ ពណ៌​ខៀវ ​ពាក់​ស្លាក​លេខ​២G៥២១៤ ​ធ្វើដំណើរ​ក្នុងទិសដៅ​ ពី​កើ​តទៅ​លិច​។បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ រេ​ពេញ​ផ្លូវ​បម្រុង​បុក​តូប​លក់ដូរ​ របស់​ប្រជាពលរដ្ឋ​ហើយ​ បាន​បួង​ចង្កូត​គេច​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ ម៉ាក​ហុងដា​វ៉េវ បណ្តាលអោយស្លាប់ និងរងរបួស។ជន​រង​គ្រោះ​ទាំង​៣​នាក់​មានឈ្មោះ ១-​ឈ្មោះ អ៊ុ​ក សុ​ភ័​ត្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ  ២- ឈ្មោះ​ប៊ិ​ច ចាន់​ស៊ិ​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង (​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ) និង​៣-​ឈ្មោះ​អ៊ូ សិលា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​រង​របួសធ្ងន់ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកអ្នកបើកបរ​រថយន្តបង្ក​រត់គេចខ្លួនបាត់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​នាំ​គ្នា​សហការ​ជាមួយនឹង ​ប្រជាពលរដ្ឋ​ លើក​រថយន្ត​ដឹក​ទឹក​ក ​ដែល​ក្រឡាប់​នោះ​ចេញដើម្បី​យក​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ចេញពី​ក្រោម​រថយន្ត ហើយ​ប្រគល់​ សព​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

Leave a Reply

(*) Required, Your email will not be published